adverise with khmeread 1

​បុរស​ឥណ្ឌា​ម្នាក់នេះ​ចាប់ស្មា​ត​ហ្វូ​ន​ថត Selfie ជាមួយ​ពស់ថ្លាន់​! ប្រតិកម្ម​របស់​ពស់​ពិត​ជា​ញាក់សាច់​!

​    ​បុរស​ដែល​មើលស្រាល​សត្វ​ពស់​ម្នាក់នេះ​បាន​ព្យាយាម​ថតរូប Selfie ជាមួយ​ពស់ថ្លាន់​មួយ​ដែល​គេ​ចាប់បាន ប៉ុន្តែ​អ្វីៗ​មិនបាន​ដូច​ការគ្រោងទុក​នោះទេ​។​

​    ​បុរស​រូបនេះ​បាន​ដើរ​ទៅជិត​ពស់ថ្លាន់​ដើម្បី​ថតរូប​ជាមួយ​វា ក្រោយពី​ពស់​នេះ​ត្រូវបាន​មន្ត្រី​នៅឯ​នាយកដ្ឋាន​ព្រៃឈើ​ចាប់​ចេញពី​សណ្ឋាគារ​មួយ​នៅ​ភ្នំ Mount Abu ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ​។​

​    ​ប៉ុន្តែ​ខណៈ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូបនេះ​ចូលមក​ថតរូប​ភាព សត្វ​ពស់​មួយ​ក្បាល​នេះ​ក៏បាន​បោល ហើយ​ខាំ​គាត់​ចំ​ស្មា​តែម្តង​។ យ៉ាងណាក្តី បុរស​នេះ​បាន​រត់​ចេញពី​ពស់ៗ​ភ្លាម ហើយ​បាន​រងរបួស​ស្រាល​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ huffingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់