adverise with khmeread Untitled 1

កសិករ​អង់គ្លេស​បាញ់​ពណ៌​លើ​ចៀម​ការពារ​កុំឱ្យ​ចោរលួច តែ​បែរជា​ប្រែក្លាយ​កសិដ្ឋាន​គាត់​ទៅជា​តំបន់​ទេសចរណ៍​ដោយ​ចៃដន្យ​

    ​កសិករ​ចិញ្ចឹម​ចៀម​មួយកន្លែង​បាន​បាញ់ថ្នាំ​ពណ៌​ទឹកក្រូច​ភ្លឺ​លើ​ចៀម​របស់គាត់ ដើម្បី​បញ្ឈប់​មនុស្ស​កុំឱ្យ​មក​លួ​ចវា​ទៀត​។​

​    ​លោក Pip Simpson អាយុ ៥០ ឆ្នាំ សង្ឃឹមថា​ការបាញ់​ថ្នាំ​របស់គាត់​ទៅ​លើ​ចៀម​នឹង​បង្អាក់​ការ​លួច ឬ​ធ្វើឱ្យ​ងាយស្រួល​ចំណាំ​ចៀម​របស់គាត់​ដើម្បី​ស្វែងរក ប្រសិនបើ​ពួកវា​ត្រូវបាន​គេ​លួច នៅ​តំបន់ Troutbeck ទីក្រុង Cumbria ប្រទេស​អង់គ្លេស​។​

​    ​គាត់​បាន​សម្រេចចិត្ត​បាញ់ថ្នាំ​មិនចេះ​ហើរ​លើ​ហ្វូង​ចៀម ៨០០ ក្បាល បន្ទាប់ពី​ចៀម ៣០០ ក្បាល​បាន​បាត់​ក្នុង​រយៈពេល ៤ ឆ្នាំ​។​

​    ​គាត់​បាន​និយាយថា "​មានតែ​ដំណោះស្រាយ​មួយ​នេះ​ប៉ុណ្ណោះ​ដើម្បី​ធ្វើឱ្យ​ចៀម​មើលទៅ​ប្លែក​ពី​ចៀម​ដទៃ​។ ហើយ​ថ្នាំ​ដែល​បាញ់​នោះ​គ្មាន​ជាតិគីមី​ប៉ះពាល់​សុខភាព​វា​នោះឡើយ​"​។ 

​    ​ប៉ុន្តែ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺថា កសិដ្ឋាន​របស់គាត់​ក្លាយជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ដោយ​ចៃដន្យ គឺ​ដោយសារតែ​ពណ៌​ចម្លែក​របស់​ចៀម​នេះ​តែម្តង​៕ 

 

adverise with khmeread
ប្រភព៖ TheSun

អ្នកនឹងចូលចិត្ត

មតិយោបល់