adverise with khmeread 1

​ចិន​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​កែវ​យឺត​យក្ស​នៅ​ថ្ងៃអាទិត្យ​នេះ និង​សង្ឃឹម​ក្លាយជា​មហាអំណាច​អវកាស ១០ ទៅ ២០ ឆ្នាំ​ទៀត​

​    ​ដោយមាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ចំនួន ៣០ កែវ​យឺត​តម្លៃ ១៨០ លាន​ដុល្លារ​ឈ្មោះ FAST នឹង​ចាប់ផ្តើម​ឆ្លុះ​ទៅក្នុង​ទី​លំហ​ដ៏​សែនឆ្ងាយ និង​ងងឹត​។​

​    ​ប្រទេស​ចិន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​កែវ​យឺត​រលក​វិទ្យុ​អវកាស​ធំ​បំផុត​របស់​ពិភពលោក​នេះ​នៅ​ថ្ងៃអាទិត្យ ទី​២៥ កញ្ញា​នេះ​តទៅ​ហើយ​។ វា​នឹង​ជួយ​ដល់​តារាវិទូ​ដើម្បី
​សង្កេត​តំបន់​ក្នុង​លំហ​អាកាស​ដ៏​សែនឆ្ងាយ និង​ងងឹត​បំផុត​ដើម្បី​រក​សញ្ញាណ​នៃ​ជីវិត​។​

​    ​កែវ​យឺត​នេះ​ជា​គម្រោង​វិទ្យាសាស្ត្រ​ដ៏​ធំ​សម្បើម​មួយ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​ដូចនឹង​រូបរាង​របស់​វា​គឺ Aperture Spherical Telescope ដែលមាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ ឬក៏
FAST​។​

​    ​គេ​រំពឹងថា​កែវ​យឺត FAST នឹងធ្វើ​ឱ្យ​ចិន​នាំមុខគេ​ខាង​ស្រាវជ្រាវ​តាម​កែវ​យឺត​រលក​វិទ្យុ​អវកាស​ក្នុង​រយៈពេល ១០ ទៅ ២០ ឆ្នាំ​ទៀត​៕

ប្រភព៖ aljazeera

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់