adverise with khmeread 1

​ជំនន់​វាយប្រហារ​ខេត្ត​អយុធ្យា​យ៉ាងដំណំ ធ្វើឱ្យ​លិច​វត្ត​បុរាណ​

​    ​ទឹក​ហូរ​ពី​ទន្លេ​ចៅ​ប្រា​យ៉ា និង​ទន្លេ​ណ​យ​បាន​ពន្លិច​ភូមិ​ចំនួន ២០៤ ក្នុងស្រុក​ចំនួន ៤ តាម​មាត់ទន្លេ​ក្នុង​ខេត្ត​អយុធ្យា​។ នេះ​បើតាម​វេ​ប​សាយ Bankokpost ផ្សាយ​ថ្ងៃអាទិត្យ​នេះ​។​

​    ​ការ​ជន់​លិច​ខ្លាំង​បំផុត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​គឺ​នៅក្នុង​ស្រុក Bang Ban ដោយបាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១១.០០០ នាក់​មកពី​គ្រួសារ​ចំនួន ២.៧៩៧ ក្នុងភូមិ​ចំនួន ៨៦​។ វត្ត Wat Boonkannawas ក្នុង​ឃុំ Sai Noy បាន​ស្ថិតនៅក្រោម​ទឹក​ជិត ១ ម៉ែត្រ ខណៈ​ព្រះ​ពុទ្ធរូប និង​វត្ត​នៅលើ​ដី​បាន​លិច​ពាក់កណ្តាល​។​

​    ​នៅក្នុង​ឃុំ Taku វិញ តំបន់​វត្ត Takutang ទាំងមូល​ក្បែរ​ប្រឡាយ Khlong Bang Luang ត្រូវបាន​ជន់​លិច ព្រមទាំង​ផ្លូវ​ឆ្ពោះទៅកាន់​ព្រះវិហារ​នេះដែរ​។ ព្រះសង្ឃ និង​អ្នកភូមិ​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​តាម​ទូក​៕

adverise with khmeread

មតិយោបល់