adverise with khmeread Untitled 1

កម្មករសំណង់​ប្រេ​ស៊ី​ល​បះសក់​ជ្រោង ពេល​ឃើញ​ពស់​ធំ​បំផុត​លើ​ពិភពលោក ក្នុង​ការដ្ឋាន​របស់ខ្លួន​

    ​កម្មករសំណង់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ពួកគេ​រកឃើញ​ពស់​យក្ស​តំបន់​ត្រូពិច​អាមេរិក​ខាងត្បូង​ហៅថា Anaconda នៅ​កន្លែង​ការដ្ឋាន​សំណង់​មួយកន្លែង​។ នេះ​បើតាម Daily Mail ផ្សាយ​ថ្ងៃអាទិត្យ​នេះ​។​

​    ​ការ​បំផ្ទុះ​មួយ​អំឡុងពេល​ធ្វើការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី Belo Monte ក្នុង​ទីក្រុង Altamira រដ្ឋ Para Brazil បានធ្វើឱ្យ​កម្មករសំណង់​បះសក់​គ្រប់គ្នា​។​

​    ​ពួកគេ​រឹតតែ​ភ័យខ្លាច​ជាង​មុន នៅពេល​ពស់​យក្ស​ទម្ងន់ ៤០០ គីឡូ និង​ប្រវែង ១០ ម៉ែត្រ​លូន​ចេញពី​កន្លែង​បំផ្ទុះ​។ ពស់​យក្ស​មាន​អង្កត់ផ្ចិត ១ ម៉ែត្រ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​ដោយ​ក្រុមកម្មករ​សំណង់​នៅ​ទីនោះ​។​

​    ​បន្ទាប់មក គេ​បាន​ចាប់​ពស់​យក្ស​នោះ​ចងភ្ជាប់​ទៅនឹង​ប្រដាប់​ស្ទួ​ច​គ្រឿងចក្រ និង​ចាប់ផ្ដើម​ថត​វីដេអូ​។ មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​បាន​រិះគន់​កម្មករសំណង់​សម្រាប់​ការចង​វា​ទៅនឹង​ច្រវាក់ ដែល​អាច​សម្លាប់​វា​បាន មុនពេល​វា​ទៅរក​ទីជម្រក​របស់​វា​។ ក្រោយមកទៀត​គេ​មិនដឹងថា​ពួកកម្មករ​សំណង់​ទាំងនោះ​សម្លាប់​វា ឬ​យ៉ាងណាទេ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់