adverise with khmeread Brad pitt main

អ្នកជំនាញ​ខាងច្បាប់​និយាយថា Brad Pitt នឹងមិន​ជាប់ទោស​ទណ្ឌ​ទេ ទោះ​ហក់ធាក់ Maddox

    ​Brad Pitt នឹងមិន​ត្រូវ​កាត់ទោស​ជុំវិញ​ឧ​ប្បទ​វ​ហេតុ​នៅលើ​យន្តហោះ​របស់គាត់​ទេ បើ​ទោះ​ហក់ធាក់ Maddox ក៏ដោយ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​ច្បាប់​។​

​    ​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​ប្រាប់​វេ​ប​សាយ TMZ ថា​តារា​ហូលីវូដ​គីឡូ​ធ្ងន់​រូបនេះ​នឹងមិន​ត្រូវ​ច្បាប់​ចាត់ការ​ដាក់ទោស​ទាក់ទិន​ការចោទប្រកាន់​វាយដំ​លើ Maddox នោះទេ​។​

​    ​ប៉ូលិស​មិន​បានទទួល​របាយការណ៍​ទាក់ទង​នឹង​ឧ​ប្បទ​វ​ហេតុ​មួយ​ទេ ហើយ Maddox ក៏​មិនមាន​រងរបួស​អ្វី​ដែរ នៅពេល​ទីភ្នាក់ងារ​សង្គម​ទៅពិនិត្យ​មើល​។​

​    ​ដោយសារ​រឿងនេះ​មិន​ច្បាស់លាស់​ថា​ជា​រឿង​បំពារបំពាន​រាងកាយ ឬ​ជាការ​វិន័យ​របស់​មាតា​បិតា អ្នកជំនាញ​និយាយថា ការកាត់ទោស Brad Pitt មិនអាច​កើតឡើង​ទេ​។​

​    ​ខណៈដែល Angelina ដែល​កំពុង​រស់នៅ​ទីកន្លែង​សម្ងាត់​មួយ​ជាមួយនឹង​គ្រួសារ បាន​និយាយថា​នឹង​ឃាត់​តារា​ប្រុស​វ័យ ៥២ ឆ្នាំ​មក​សួរសុខទុក្ខ​កូនៗ​ទាំង​ប្រាំមួយ​នាក់ រហូតដល់​ភ្នាក់ងារ FBI បញ្ចប់​ការស៊ើបអង្កេត​។​

​    ​ឆាប់ៗ​នេះ Brad Pitt នឹង​លាតត្រដាង​ការពិត បន្ទាប់ពី​វីដេអូ​មកពី​អាកាសយានដ្ឋាន International Falls Airport នៃ​រដ្ឋ Minnesota បង្ហាញ​ឪពុក​កូន​ប្រាំមួយ​នាក់​រូបនេះ​ស្រែក​ដាក់ Maddox ប៉ុន្ដែ​គ្មាន​ការវាយដំ​លើ​រាងកាយ​នោះទេ​៕

ប្រភព៖ Mirror

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់