Image

តើ​ធ្វើ​ដូចម្តេច​ដើម្បី​សម្រក​ទម្ងន់​លឿន ៖ ជំហាន​សាមញ្ញ ៣ ដោយ​ផ្អែកលើ​កត្តា​វិទ្យាសាស្ត្រ​

        ​មានវី​ធី​សាស្ត្រ​ជាច្រើន​ដើម្បី​សម្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស តែ​ទោះជា​យ៉ាងណា ភាគច្រើនបំផុត​ចំណីអាហារ​នឹងធ្វើ​ឱ្យ​អ្នក​ឃ្លាន​ហើយនឹង​កាន់តែ​ធាត់​លើស​ដើម​។​

        ​បី​ជំហាន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ក្នុងការ​គ្រប់គ្រង​ទម្ងន់​គឺ ៖១- កាត់ បន្ថយ​ចំណង់​អាហារ​របស់​អ្នក​២- ធ្វើឱ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់ រហ័ស ដោយ​គ្មាន​ការអត់ឃ្លាន និង​៣- ប្រសើរឡើង​នូវ​សុខភាព​រំលាយ​អាហារ​របស់​អ្នក​នៅពេល​សម្រក់​ទម្ងន់ ។​

    ដើម្បី​អនុវត្ត​វី​ធី​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​យើង​ត្រូវ​៖

    ជំហាន​ទី ១- កាត់បន្ថយ​ជាតិ​ស្ករ​និង​ម្សៅ ។ នេះ​ជា​ផ្នែក​មួយ​ដែល​សំខាន់បំផុត​ដើម្បី​កាត់បន្ថយ​ជាតិ​ស្ករ​និង​ម្សៅ (​ជាតិ​ស្ករ​) ។​អាហារ​ទាំងនេះ​ដែល​រំញោច​ការបញ្ចេញ​អាំង​ស៊ុយ​លីន​បាន​ច្រើន​បំផុត ប្រសិនបើ​អ្នក​មិនបាន​ដឹង ហើយ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​គឺជា​អ្នកគ្រប់គ្រង​ក្នុងការ​ផ្ទុក​ជាតិ​ខ្លាញ់​រាងកាយ​។ នៅពេលដែល​អាំង​ស៊ុយ​លីន​ថយចុះ ជាតិ​ខ្លាញ់​មាន​ពេលវេលា​ងាយស្រួល​ក្នុងការ​ទទួលយក  និង​ដុត​ក្នុង​សារពាង្គ​រាងកាយ​ដែល​ជំនួស​មកវិញ​នូវ​ជាតិ​ស្ករ​និង​ខ្លាញ់​។​

    ជំហាន​ទី ២- បរិភោគ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់​ល្អ​និង​បន្លែ ។​គួរ​បរិភោគ​អាហារ​របស់​អ្នក​រួមបញ្ចូល​គ្នា​ជាមួយ​ប្រភព​ប្រូតេអ៊ីន ប្រភព​ជាតិ​ខ្លាញ់​និង​បន្លែ​ក៏ប៉ុន្តែ​ត្រូវ​ញ៉ាំ​ជាតិ​ស្ករ​តិច​។​ប្រភព​ប្រូតេអ៊ីន​មានដូចជា​សាច់ សាច់គោ មាន់​ទា សាច់ជ្រូក សាច់​ចៀម​។​ល​។  ត្រី​និង​អាហារ​សមុទ្រ​មានដូចជា​ត្រី​សា​ម៉ុង បង្កា បង្កង​។​ល​។​ស៊ុត មានដូចជា​អូ​មេ​ហ្គា​៣ គឺ​ល្អ​បំផុត​។​បន្លែ​មាន​ជាតិ​ស្ករ​ទាប​មានដូចជា​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ភ្ទី ស្ពៃក្តោប សាលាដ ត្រសក់ ការ៉ុត ទំ​ពាង ផ្សិត​។​ល​។​ប្រភព​ជាតិ​ខ្លាញ់​មានដូចជា​ប្រេង​អូ​លីវ ប្រេងដូង ប្រេង​ផ្លែ បឺ​រ ។​

    ជំហាន​ទី ៣ - លើក​ទម្ងន់ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ៖​ជម្រើស​ល្អ​បំផុត​គឺ​ត្រូវ​ទៅ​កន្លែង​ហាត់ប្រាណ​(Gym) ៣-៤ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ជ្រើស​រើសយក​ឧបករណ៍​លើ​សាច់ដុំ​(​ដូច​ក្នុង​រូប​)​ដោយ​ហាត់​ក្នុង​រយ​:១០​ទៅ​១៥​នាទី​នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​ក្នុងពេល​ដ៏​រហ័ស​។​


 
      ​ប្រសិនបើ​អ្នក​អាចធ្វើ​បាន​នោះ​អ្នក​អាច​គ្រប់គ្រង​ទម្ងន់​ឲ្យ​ឋិ​រ​និង​សម្រក់​បាន​រហ័ស​ដោយ​គ្រាន់តែ​បរិភោគ​របប​អាហារ​ដូច​បាន បង្ហាញ​ខាងលើនេះ​៕

មតិយោបល់