adverise with khmeread Unnamed %282%29

ប៉ូលិស​ស្រុក​ព្រៃនប់​ចាប់ចោរ​លួច​ម៉ូតូ​ម្នាក់​

    ព្រះសីហនុ ៖ ប៉ូលិស​ស្រុក​ព្រៃនប់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ថ្ងៃទី​២៥ ​កញ្ញា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​២២ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហង្ស ចាន់​អន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា​មាន​ទីលំនៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ បាន​លួច​ម៉ូតូ​ម៉ាក ហុងដាC125​ សេរី​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន លេខ​តួ​9269769 លេខ​ម៉ា​ស៊ីន ​9269769​។​

    ចំណែក ម្ចាស់​ម៉ូតូ​ឈ្មោះ សុខ ល័​ក្ខ​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លុះដល់​ថ្ងៃទី​២៥​ កញ្ញា ​២០១៦ នេះ​ទើប​ម្ចាស់​ម៉ូតូ​សហការ​ជាមួយ​សមត្ថកិច្ច​យើង​ចាប់បាន​ជនសង្ស័យ និង​វត្ថុតាង​បាន​នៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    បច្ចុប្បន្ន​យើង​បាន​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់ ​ដើម្បី​ធ្វើការ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់