adverise with khmeread Unnamed

បុរស​ម្នាក់​ចាក់​ប្រពន្ធ​១៦​កាំបិត​ស្មានតែ​ស្លាប់​ រួចចាក់​សម្លាប់​ខ្លួនតាមក្រោយស្លាប់តែម្នាក់ឯង​

    ត្បូងឃ្មុំ ៖ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ដល់ក ប្តី​បាន​យក​កាំបិត​ចាក់​ប្រពន្ធ​១៦​កាំបិត​បំណង​សម្លាប់​(​តែ​មិន​ស្លាប់​)​ហើយ​បុរស​ជា​ប្តី​បាន​ចាក់សម្លាប់​ខ្លួនឯង​ជា​ក្រោយ ដោយ​នឹកសមានថា​ប្រពន្ធ​ស្លាប់​ហើយ។​

    អំពើហិង្សា​ក្នុង​គ្រួ​សារ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី​អា​ធ្រា​ត្រ​ថ្ងៃទី​២៥ ​កញ្ញា ​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ភូមិ​ម៉ាស៊ីន​ ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​និយាយថា បុរស​ជា​ប្តី​ឈ្មោះ យឹ​ង សុ​ផេង អាយុ​៣០​ឆ្នាំ ​បាន​ចាក់​ប្រពន្ធ ឈ្មោះ​ ខែម ផល្លា អាយុ​២៨ឆ្នាំ ចំនួន​១៦​កាំបិត ហើយ​ចាក់ពោះ​ខ្លួនឯង​មួយ​កាំបិត​ក៏​ស្លាប់ទៅ។​

    ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​ សូមបញ្ជាក់ថា​ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​១០​ឆ្នាំ​មកហើយ​តែ​ពុំ​មានកូន ហើយ​បុរស​ខាងលើ​ប្រចណ្ឌ​ចំពោះ​ប្រពន្ធ​ដែលមាន​ប្រុសៗ​ក្នុងភូមិ​ចេះតែ​តាមស្រឡាញ់៕​

adverise with khmeread

មតិយោបល់