adverise with khmeread Unnamed

អារ​ដើមឈើ​នឹង​ម៉ាស៊ីន​ង៉ោង​ត្រូវ​ដើមឈើ​រលំ​សង្កត់​បុរស​ម្នាក់​ស្លាប់​

    សៀមរាប ៖ មាន​បុរស ២​នាក់​បាន​ទៅ​អារ​ដើមឈើ នឹង​ម៉ាស៊ីន​ង៉ោង នៅ​ចំណុច​ប្រាសាទ​តា​គុយ ស្ថិតក្នុង​ភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះហើយ​ត្រូវ​ដើមឈើ​រលំ​សង្កត់​ចំក្បាល​បែក​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

    លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​ប៉ូលិស​ស្រុក​ស្វាយ​លើ បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ព្រម ប្រម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ភ​ន់ ចេ​ន អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

    ប៉ូលិស​បន្តថា ដំបូង​មាន​បុរស២​នាក់​បាន​ទៅ​អារ​ដើមឈើ នឹង​ម៉ាស៊ីន​ង៉ោង នៅ​ចំណុច​ប្រាសាទ​តា​គុយ ហើយ​ត្រូវ​ដើមឈើ​រលំ​សង្កត់​ចំក្បាល​បែក​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុ​តែម្តង។​

    ក្រោយពី​ទទួលបាន​ដំណឹង​សមត្ថកិច្ច​ប៉ូលិស​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់​ពិតមែន ហើយ​បានធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់