adverise with khmeread 14458848 1129008117186062 1792623628 n

កាមរី ​(​ហើម​) ​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​

    បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​ស្នាក់ការ​សន្តិសុខ ៦៦៦ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុ​ព្រះនេត្រព្រះ​បានឱ្យដឹងថា នៅវេលា​ម៉ោង​១ ​និង​២៥​នាទី ថ្ងៃទី​២៥ ​ខែកញ្ញា ឆ្នាំ​២០១៦​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កដោយ​រថយន្ដ​និង​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់។​

    លោក​វរៈ​សេនីយ៍​ត្រី ឈឹម ប៊ុន​ឈឿ​ម ប្រធាន​ស្នាក់ការ​សន្តិសុខ​ ៦៦៦ បានឱ្យដឹងថា រថយន្ដ​ម៉ាក​កាមរី សេរី១៩៩៣ ពណ៌​ស្លែ ពាក់​ស្លាក​លេខ សៀមរាប ​2A2237 បើក​ដោយ​ឈ្មោះ ម៉ៅ សម្បត្តិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លៀប​កើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​បុក​ម៉ូតូ​ម៉ា​កវេ​វ C100 សេរី​២០១២ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វេ​វ មាលា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។​

    លោក​ ឈឹម ប៊ុន​ឈឿ​ម បាន​បន្តថា ជនរងគ្រោះ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ដើម្បី​សង្គ្រោះ​។ ចំណែក​រថយន្ដ​ និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់