adverise with khmeread Aa

ឆ្លាត​ម្ល៉េះ​! អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់នេះ​ទិញ​មេជី​វិត​ពី​អ្នកទោស​ប្រុស​ដើម្បី​បញ្ចៀស​ទោស​ប្រហារជីវិត ហើយ​មាន​ប្រសិទ្ធភាព​របស់គេ​មែន​

    ​អ្នកទោស​ប្រុស​ម្នាក់​បាន​លក់​ទឹកកាម​របស់ខ្លួន​ទៅឱ្យ​ស្ត្រី​រត់ពន្ធ​គ្រឿងញៀន​ម្នាក់ ដូច្នេះ​ទើប​ស្ត្រី​នោះ​អាចមាន​ផ្ទៃពោះ ហើយនឹង​ចៀស​ផុតពី​ទោស​ប្រហារជីវិត​។​

​    ​អ្នកទោស​ឈ្មោះ Nguyen Thi Hue តាម​ដឹង​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០១២ ពីបទ​ជួញដូរ​គ្រឿងញៀន ហើយ​ក្រោយមក នាង​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ ២០១៤​។ យ៉ាងណាក្តី កាលពីដើម​ខែមករា ឆ្នាំ ២០១៦ នាង​បាន​អះអាងថា មាន​ផ្ទៃពោះ ហើយ​ការធ្វើ​តេស្ត​មួយ​បាន​បញ្ជាក់ថា នាង​បាន​ពរ​ពោះ​ពី ៤ ទៅ ៥ ខែ​។​

​    ​បើ​យោងតាម​វេ​ប​សាយ​វៀតណាម dantri.com បានឱ្យដឹងថា ការស៊ើបអង្កេត​មួយ​បាន​រកឃើញថា Hue បានស្នើ​អ្នកទោស​ប្រុស​ម្នាក់​ដែលមាន​ឈ្មោះថា Nguyen Tuan Hung វ័យ ២៧ ឆ្នាំ ដែល​ធ្លាប់ជា​ចុងភៅ​ក្នុង​គុក នូវ​ទឹកប្រាក់​ចំនួន ២.២៩៥ ដុល្លារ​ដើម្បី​ធ្វើឱ្យ​នាង​មាន​ទម្ងន់​។​

​    ​នាង​ចង់​មានកូន​ដោយសារ​ក្រោម​ក្រមព្រហ្មទណ្ឌ​របស់​វៀ​ត​ណា​ម អ្នកទោស​អាច​បន្ថយ​ពី​ទោស​ប្រហារជីវិត​មក​ជាប់គុក​អស់​មួយជីវិត ប្រសិនបើ​ពួកគេ​មាន​ផ្ទៃពោះ ឬ​មានកូន​អាយុ​ក្រោម ៣ ឆ្នាំ​ក្នុងបន្ទុក​។ ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ នាង​រួច​ផុតពី​ទោស​ប្រហារជីវិត​ដូច​បំណង​មែន​។​

​    ​ការសិក្សា​អំពី​របៀប​ដែល​នាង​មានកូន​ត្រូវបាន​រកឃើញថា Hung បានឱ្យ​ទឹកកាម​របស់ខ្លួន​ទៅឱ្យ​នាង Hue តាមរយៈ​ស្បោង​ប្លា​ស្ទីក​ចំនួន​ពីរលើក​។ បន្ទាប់មក Hue បាន​ចាក់​ទឹកកាម​នោះ​ទៅក្នុង​ស្បូន​របស់​នាង ហើយក៏​មានកូន​ទៅ​។ ការធ្វើ​តេស្ត DNA បាន​បញ្ជាក់ថា Hung គឺជា​ឪពុក​។​

​    ​ប៉ូលិស​ឥឡូវ​កំពុង​ស៊ើបអង្កេត​មេ​គុក​ដែល​ទទួលបន្ទុក​ករណី​របស់​នាង Hue៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់