adverise with khmeread Ss

ក្រៅពី​ជួយ​អាកា​រៈងាប់​លិង្គ ផ្លែ​ទទឹម​នៅ​មានរឿង​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

    ​* មាន​ប៉ូ​តា​ស្យូ​ម​ច្រើន​
​    ​ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំងនឹង​ជំងឺឆ្លង​ទាក់ទង​នឹង​ការលាង​ឈាម ឬ​ជំងឺ​តម្រងនោម ព្រមទាំង​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។ ការរកឃើញ​នេះ​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១០ ដោយ​វិទ្យាស្ថាន American Society of Nephrology ។​

​    ​* ទប់ស្កាត់​មិនឱ្យ​ឃ្លាន​អាហារ​ខុសពេល​វេលា​
​    ​វិ​តា​មីន C មាន​ក្នុង​ផ្លែ​ទទឹម​ជិត ៤០ ភាគរយ ខណៈដែល​ពួកវា​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​បំពេញ​ភាពអត់ឃ្លាន​ដោយសារតែ​កម្រិត​ជាតិ​សរសៃ​ខ្ពស់​មាន​ក្នុង​ផ្លែឈើ​នេះ​។ ដូច្នេះ​លោកអ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​មិន​រក​អាហារសម្រន់​មិនល្អ​ដល់​សុខភាព​នោះឡើយ ក្រោយ​ទទួលទាន​ផ្លែ​ទទឹម​។​

​    ​* ការពារ​កំណក​ធ្មេញ​
​    ​ទឹក​ផ្លែ​ទទឹម​ជួយ​ប្រឆាំងនឹង​ពពួក​មីក្រុប​ដែល​ធ្វើឱ្យមាន​កំណក​ធ្មេញ​។ ការស្រាវជ្រាវ​នេះ​ចេញផ្សាយ​ដោយ Ancient Science of Life បាន​បង្ហាញថា ទឹក​ផ្លែ​ទទឹម​អាចជួយ​កាត់បន្ថយ​កំណក​ធ្មេញ​បាន ៣២ ភាគរយ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ Polyphenols គឺជា​សារធាតុ​សំខាន់​នៅ​ពីក្រោយ​រឿងនេះ​។​

​    ​* បង្ការ​ជំងឺមហារីក​
​    ​យោងតាម​ការសិក្សា​មួយ​មកពី​សាកលវិទ្យាល័យ University of California ទឹក​ផ្លែ​ទទឹម​អាច​បញ្ឈប់​កោសិកា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មិនឱ្យ​ដំណើរការ​បានឡើយ​។ ហើយ​ការសិក្សា​មួយ​ដោយ​អ្នកស្រាវជ្រាវ​អ៊ី​ស្រាល​អែល​ក៏បាន​រកឃើញថា​ទឹក​ផ្លែ​ទទឹម​អាច​បង្ការ​និង​បំផ្លាញ​កោសិកា​មហារីក​សុដន់​ផងដែរ​។​

​    ​* កាត់បន្ថយ​ហានិភ័យ​ជំងឺ​បាត់បង់​ការចងចាំ​
​    ​សារធាតុ Polyphenol ត្រូវបាន​គេ​ជឿថា​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​ការ​លាក​ដ៏​អស្ចារ្យ ដែល​រកឃើញ​ក្នុង​ផ្លែ​ទទឹម​។ ការសិក្សា​បង្ហាញ​ការចិញ្ចឹម​កណ្ដុរ​ជាមួយនឹង​ទឹក​ផ្លែ​ទទឹម​បន្ថយ​កម្រិត កំណក Amyloid  ដែល​ជួយ​ដល់​កោសិកា​សរសៃប្រសាទ​ខួរក្បាល បន្ថយ​ការ​ភ្លេចភ្លាំង និង​ជំរុញ​ដល់​សមត្ថភាព​ការងារ​ផ្នែក​បញ្ញា​របស់​ពួកវា​ទៀតផង​។ 

​    ​* ព្យាបាល​ងាប់​លិង្គ​
​    ​យោងតាម​ការសិក្សា​ចេញផ្សាយ​ក្នុង​ព្រឹត្តិ​ប​ត្តិ​ព័ត៌មាន International Journal of Impotence Research បានឱ្យដឹងថា ទឹក​ផ្លែ​ទទឹម​អាច​ព្យាបាល​បញ្ហា​ងាប់​លិង្គ​ចំពោះ​បុរសៗ​បាន​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់