adverise with khmeread 01

នាង​លាបទឹក​ខ្ទឹមស​លើ​ស្បែក​! ក្រោយ​ដឹង​ហេតុផល​មិត្ត​នារី​នឹង​អនុវត្តតាម​ភ្លាម​មួយ​រំពេច​

    ​ខ្ទឹមស​ជា​អាហារ​មាន​សុខ​ភាពល្អ​បំផុត​មួយ​។ វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ច្រើន​មុខ និង​ជា​អាហារ​ដែល​គេ​ប្រើ​ទូទាំង​ពិភពលោក​។ ខ្ទឹមស​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​គ្រុន និង​ផ្តាសាយ​ដោយសារតែ​គុណសម្បត្តិ​ប្រឆាំងនឹង​បាក់តេរី​របស់​វា​។ វា​ក៏​ត្រូវបាន​ប្រើ​សម្រាប់​ថែរក្សា​ស្បែក​ផងដែរ​។​

​    ​* របៀប​ថែរក្សា​ស្បែក​ដោយ​ប្រើ​ខ្ទឹមស​
​     ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ម៉ដ្ត​ដើម្បី​ធ្វើជា​ម៉ាស រួច​យ​កវាម​កបិទ​លើ​មុខ ឬ ស្បែក​ដងខ្លួន ដៃ ជើង​។ បិត​ខ្ទឹមស​ឱ្យ​ក្រាស រួច​ទុកចោល​បួន​ប្រាំ​នាទី​សឹម​លាង​សាប៊ូ​ចេញ​។ លទ្ធផល​ក្រោយ​បិត​ខ្ទឹមស ស្បែក​លោកអ្នក​នឹង​ទន់​ល្មឿយ និង រលោង​ដូច​ស្បែក​កូនង៉ែត​យ៉ាង​អ៊ីចឹង​។ ជម្រើស​មួយទៀត លោកអ្នក​អាច​លាបទឹក​ខ្ទឹមស​ពីលើ​ស្បែក​ក៏បាន​។  

​    ​* ក្រៅពី​ជួយ​ថែ​ស្បែក​ឱ្យ​ស្អាត ខ្ទឹមស​អាចជួយ​បញ្ហា​ជាច្រើន​ទៀត​ដូចជា​៖
​    ​១. បង្ការ​ជ្រុះ​សក់​

​    ​យក​ទឹក​ខ្ទឹមស​កក់​ស្បែកក្បាល​មួយ​សប្តាហ៍​ម្តង​។ ទុក​លើ​ស្បែកក្បាល ១០ នាទី សឹម​កក់​សាប៊ូ​ចេញ​។ ធ្វើ​បួន​ប្រាំ​សប្តាហ៍ សក់​លែង​ជ្រុះ​ទៀតហើយ​។ 

​    ​២. ព្យាបាល​មុន​
​    ​ចិញ្ច្រាំ​ខ្ទឹមស​មួយ​ចឹប​បិត​លើ​កន្លែង​កើតមុន បួនដប់​នាទី​។​
​    ​
​    ​៣. ព្យាបាល​ជំងឺ​ត្រចៀក​
​    ​ចិញ្ច្រាំ​ខ្ទឹមស​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយ​ប្រេង​អូ​លីវ​ក្តៅៗ​មួយ​ស្លាបព្រា​បាយ​។ ទុកចោល​មួយ​ម៉ោង រួច​បន្តក់​វាពីរ​បី​ដំណក់​ចូល​ត្រចៀក​។ ធ្វើ​ពីរដង​ក្នុង​មួយថ្ងៃ​។ 

​    ​៤. ព្យាបាល​រើម​
​    ​ចិញ្ចឹម​ខ្ទឹមស បិត​លើ​រើម ទុកចោល ១០​នាទី​។ ធ្វើបែបនេះ ៥ ដង​ក្នុង​រយៈពេល ១២ ម៉ោង នឹង​ជាសះស្បើយ​៕

adverise with khmeread
ប្រភព៖ Wikihow

អ្នកនឹងចូលចិត្ត

មតិយោបល់