adverise with khmeread Untitled 1

ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​! ទាំងនេះ​ជា​ថ្នាំ​ដែល​ធ្វើឱ្យ​ខូច​តម្រងនោម​

    ​ថ្នាំពេទ្យ​ជាទូទៅ អាច​បណ្ដាលឱ្យ​តម្រងនោម​ខូច​បាន​។ យោងតាម​ការសិក្សា​ក្នុង​ឆ្នាំ ២០១៣ តម្រងនោម​ខូច ២០ ភាគរយ​ដោយសារតែ​ថ្នាំពេទ្យ​។ ការងារ​របស់​តម្រង​នោម​គឺជា​អ្នក​សម្អាត​សារធាតុ​មិនបានការ​ចេញពី​ឈាម ហើយ​តម្រងនោម​ក៏​ដើរតួ​សំខាន់​មួយ​ក្នុងការ​កម្ចាត់​ជាតិ​ថ្នាំ​ជាច្រើន​ពី​រាងកាយ​ដែរ ដូច្នេះហើយ​ទើប​វា​ងាយ​នឹងរង​របួស​។​

​    ​ខាងក្រោម​នេះ​គឺជា​ថ្នាំ​ទាំង ១០ ប្រភេទ​ដែល​ធ្វើឱ្យ​តម្រងនោម​ខូច​៖
​    ​១. ប្រភេទ​ថ្នាំ​ផ្សះ រួមមាន Ciprofloxacin, Methicillin, Vancomycin, Sulfonamides ។​
​    ​២. ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ រួមមាន Acetominophen និង ថ្នាំ​ប្រឆាំង​រលាក​ប្រភេទ Non-Steroidal មានដូចជា Aspirin, ibuprofen, Naproxen...​។​
​    ​៣. ប្រភេទ​ថ្នាំ​ហឺត​អុកស៊ីសែន (COX-2 inhibitor) រួមមាន Celecoxib (​ម៉ាក Celebrex) ថ្នាំ Rofecoxib (​ម៉ាក Vioxx) និង​ថ្នាំ Valdecoxib (​ម៉ាក Bextra) ។ ថ្នាំ​ទាំងនេះ​គឺជា​ប្រភេទ​ថ្នាំ NSAID ផលិតឡើង​ដើម្បី​សុវត្ថិភាព​ក្រពះ តែមាន​បញ្ហា​ជាមួយនឹង​តម្រងនោម​។​
​    ​៤. ថ្នាំ​ក្រហាយ​ទ្រូង រួមមាន​ថ្នាំ Omeprazole (​ម៉ាក Prilosec), ថ្នាំ Lansoprazole (​ម៉ាក Prevacid), ថ្នាំ Pantoprazole (​ម៉ាក Protonix), ថ្នាំ Rabeprazol (​ម៉ាក Rabecid និង Aciphex) និង​ថ្នាំ Esomeprazole (​ម៉ាក Nexium, Esotrex)​។​
​    ​៥. ថ្នាំ​បង្ការ​វីរុស រួមមាន​ថ្នាំ Acyclovir (​ម៉ាក Zovirax) ប្រើ​សម្រាប់​ព្យាបាល​ការឆ្លង​មេរោគ​ជំងឺ​ប៉េ​ស និង ថ្នាំ Indinavir និង Tenofovir ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ហ៊ី​វ​។​
​    ​៦. ថ្នាំ​លើស​សម្ពាធ​ឈាម រួមមាន Captopril ម៉ាក Capoten ។​
​    ​៧. ថ្នាំ​រលាក​សន្លាក់ រួមមាន Infliximab (​ម៉ាក Remicade), ថ្នាំ Chloroquine និង HydroxyChloroquine ប្រើ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់ ព្រមទាំង​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
​    ​៨. ថ្នាំ Lithium ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាយ​ប៉ូ​ឡា​។​
​    ​៩. ថ្នាំ​ប្រភេទ Anticonvulsants រួមមាន Phenytoin (​ម៉ាក Dilantin) និង​ថ្នាំ Trimethadione (​ម៉ាក Tridione) ប្រើ​សម្រាប់​ព្យាបាល​ប្រកាច់ និង​ផ្សេងៗ​។​
​    ​១០. ប្រភេទ​ថ្នាំ​ព្យាបាល​តាមបែប​គីមី (Chemotherapy) រួមមាន Interferons, Pamidronate, Cisplatin, Carboplatin, Cyclosporine, Tacrolimus, Quinine, Mitomycin C, Bevacizuma និង​ប្រភេទ​ថ្នាំ​បង្ការ​ជំងឺ​ទី​រ៉ូ​អ៊ី​ត​រួមមាន Propylthiouracil ប្រើ​សម្រាប់​ព្យាបាល​ទី​រ៉ូ​អ៊ី​ត​សកម្ម​ខ្លាំង​៕

ប្រភព៖ Livestrong

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់