adverise with khmeread 1

ឆ្កែ​ដែល​ល្បី​ដោយសារ​រង់ចាំ​ម្ចាស់​អស់​ជាង​មួយឆ្នាំ​មិន​ព្រម​ទៅណា​សោះ ត្រូវ​ឡាន​កិន​ធ្លាយ​ខួរ​ស្លាប់​ហើយ​

    ​ឆ្កែ​ញី​មួយ​ក្បាល​ដែល​បាន​រង់ចាំ​ម្ចាស់​របស់​វា​នៅតាម​ដងផ្លូវ​មួយ​ក្នុង​ខេត្ត Chanthaburi ប្រទេស​ថៃ បាន​ស្លាប់​ហើយ​បន្ទាប់ពី​រថយន្ត​មួយគ្រឿង​បាន​កិន​ពីលើ​វា​។​

​    ​យោងតាម​វេ​ប​សាយ Daily News កាលពី​ថ្ងៃអាទិត្យ ទី ២៥ ខែកញ្ញា​នេះ​បានឱ្យដឹងថា Loung ដែលជា​ពូជ​ឆ្កែ​ថៃ និង​មាន​អាយុ ៣ ឆ្នាំ បាន​ប្រទះឃើញ​ស្លាប់​នៅលើ​ផ្លូវ Sukhumvit ក្នុងស្រុក Muang ជា​កន្លែង​ដែល​វា​បាន​ចាំ​ម្ចាស់​វា​យកទៅ​ផ្ទះ​វិញ​អស់​ជាង​មួយឆ្នាំ​។​

​    ​រូបភាព​របស់​វា​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​ម្ចាស់​គណនី​ឈ្មោះ Sun Patis ដែលជា​អ្នក​បញ្ជាក់ថា ឆ្កែ​នេះ​ជា​ឆ្កែ​ឈ្មោះ Loung​។​

​    ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវបាន​រាយការណ៍​ថា ចាំ​ម្ចាស់​វា​នៅលើ​ផ្លូវ​ក្នុងភូមិ Ban Nong Khon ជាង​មួយឆ្នាំ ដោយ​វា​សង្ឃឹមថា ម្ចាស់​វា​នឹង​ត្រឡប់មកវិញ ហើយ​យក​វា​ទៅផ្ទះ​វិញ​។ អ្នកភូមិ​នៅ​ទីនោះ​ក៏បាន​ជួយ​ជា​ចំណីអាហារ​ដល់​វា​ផងដែរ​។​

​    ​រឿង​ទាក់ទង​នឹង​ឆ្កែ​នេះ​ត្រូវបាន​គេ​ជឿថា វា​បាន​ធ្លាក់​ពីលើ​ឡាន​ដែល​បាន​បើកបរ​ដោយ​ម្ចាស់​វា ហើយ​ម្ចាស់​វា​ក៏​មិនបាន​ដឹងថា​វា​ធ្លាក់​ទេ​។​

​    ​រឿងរ៉ាវ​របស់ Loung បាន​ល្បី​ពេញ​ប្រទេស​ថៃ ហើយ​អ្នកខ្លះ​បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​របស់​វា ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល​នេះ​បាន​រត់​ចូល​ចម្ការ​ផ្លែឈើ និង​បដិសេធ​ទៅជា​មួយ​អ្នក​ទាំងអស់នោះ​។​

​    ​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ឆ្កែ​ក្នុង​ខេត្ត Chanthaburi នឹង​យក​សាកសព​ឆ្កែ​នេះ​ទៅ​បញ្ចុះ​ក្នុងស្រុក Tha Mai៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់