នេះគឺជាព័ត៌មានដែលក្រុមបុរាណវិទូដែនសមុទ្រចង់ដឹងបំផុត។ ខ្មោចសំពៅដែលបានរកឃើញកាលពីឆ្នាំ ២០១១ ក្បែរឆ្នេរសមុទ្រប្រទេសប៉ាណាម៉ាទីបំផុតត្រូវបានគេកំណត់ថា ធ្លាប់ជាសំពៅរបស់អ្នកជំនួញអេស្ប៉ាញម្នាក់។ សំពៅនេះ ដែលត្រូវបានស្គាល់ឈ្មោះថា Nuestra Señora de Encarnación ហើយក្នុងសំពៅនោះមានឧបករណ៍ផ្សេងៗជាច្រើន និងអាវុធនៅលើនោះ នៅតែរក្សាទម្រង់ល្អដដែលជាង ៣៣០ ឆ្នាំមកហើយ។
Encarnación ដែលបានផលិតនៅប្រទេសម៉ិកស៊ិក ធ្លាប់ជាសំពៅដឹកទំនិញអេស្ប៉ាញមួយគ្រឿងក្នុងកងសំពៅក្នុងខេត្ត Tierra Firme ប្រទេសប៉ាណាម៉ា ដែលត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ពួកធ្វើអាណានិគមអេស្ប៉ានៅទ្វីបអាមេរិក។ ក្នុងឆ្នាំ ១៦៨១ មានព្យុះមួយបានពន្លិចសំពៅដឹកទំនិញដ៏ណែននេះនៅឯមាត់ទន្លេ Charges River ប្រទេសប៉ាណាម៉ា។
អ្នកវិទ្យាសាស្ត្របានរកឃើញប្រអប់ជាង ១០០ ផ្ទុកទៅដោយដាវ ត្រា ថូ កន្ត្រៃ ដែកគោល ធុងឈើ និងស្បែកជើងកែវ ដែលមានការខូចខាត។ ក្រុមអ្នកវិទ្យាសាស្ត្រមានក្តីរំភើបជាខ្លាំងជាមួយការរកឃើញនេះ ខណៈនេះនឹងជួយពួកគេយល់ដឹងពីបច្ចេកទេសកសាងសំពៅក្នុងសតវត្សរ៍ទី ១៧៕
ប្រភព៖ news.nationalgeographic
