adverise with khmeread 1

វិធី​ទាក់​និស្សិត​! សាកលវិទ្យាល័យ​ចិន​មួយកន្លែង​ជួល​តែ​សាស្ត្រាចារ្យ​ស្រី​ស្អាត​សិច​ស៊ី​មក​បង្រៀន​ប៉ុណ្ណោះ គ្រូ​ប្រុស​អត់​ត្រូវការ​

    ​អ្នកគ្រូ​ស្រី​មួយចំនួន​នៅឯ​សាកលវិទ្យាល័យ​ចិន​មួយ កំពុងតែ​ល្បី​រន្ទឺ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​ចិន បន្ទាប់ពី​សាកលវិទ្យាល័យ​នោះបាន​បង្ហោះ​រូបភាព​របស់​ពួកនាង​នៅលើ​បណ្តាញ​សង្គម​។​

​    ​អ្នកគ្រូ​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​នៅ​សាកលវិទ្យាល័យ Sichuan Normal University ក្នុង​ទីក្រុង Chengdu​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម​ចិន ហើយ​ឥឡូវនេះ​ពួកគេ​កំពុង​ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ថា ជា​សាកលវិទ្យាល័យ​សម្បូរ​ស្រី​ស្អាត​បំផុត​ចាប់តាំងពី​រូបភាព​ដ៏​លេចធ្លោ​របស់​អ្នកគ្រូៗ​ត្រូវបាន​បង្ហោះ​នៅលើ WeChat របស់​សាលា​កាលពី​ថ្ងៃទី ៧ ខែឧសភា និង​ថ្ងៃទី ១៩ ខែកញ្ញា​នេះ​។​

​    ​សាលា​បាន​បន្ថែម​គ្រូ​ថ្មី​ចំនួន ១៦ នាក់​ដែលមាន​ជំនាញ​បង្រៀន​មុខវិជ្ជា​ខុសៗ​គ្នា​ដូចជា ច្រៀង រាំ រចនា​សិល្បៈ ល្ខោន និង​ភាសា​អង់គ្លេស​។​

​    ​ទីក្រុង Chengdu គឺជា​ទីក្រុង​ដែល​ល្បី​ដោយសារ​ស្រី​ស្អាត​របស់ខ្លួន​។ យ៉ាងណាក្តី គ្មាន​រឿង​អ្វី​ដែលថា​អ្នកគ្រូ​ទាំងអស់នេះ​មិនមាន​ភាព​ទាក់ទាញ​នោះទេ ព្រោះ​សាលា​ជា​អ្នកចេញ​គោលនយោបាយ​ជួល​តែ​អ្នកគ្រូ​ស្អាតៗ​មក​បង្រៀន​ប៉ុណ្ណោះ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់