adverise with khmeread Untitled 1

Johnny Depp លួចចែចូវ Angelina Jolie បន្ទាប់ពីនាងចែកផ្លូវជាមួយនឹង Brad Pitt?

          តាមសេចក្តីរាយការណ៍​ថា Angelina Jolie បាន​ងាកទៅរក​មិត្តភក្តិជិតស្និទ្ធ Johnny Depp ដើម្បី​ទទួល​បាន​ការ​គាំទ្រ បន្ទាប់ពី​ចែក​ផ្លូវគ្នា​ពី​ Brad Pitt ។

          តារាស្រីរូបនេះ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​អាពាហ៍​ពិពាហ៍​បែក​បាក់​ជាមួយ​នឹង​ Johnny ផងដែរ ហើយ​ថែមទាំងបាន​ជួល​មេធាវី Laura Wasser ដើម្បី​ការ​ពារ​នា​ង​ដោយផ្អែក​លើ​ការ​ផ្តល់យោបល់ពី​ Johnny ។

          ប្រភពមួយបាន​និយាយថា “​Angelina គោរពរាប់អាន​ Johnny ច្រើ​នឆ្នាំ​មក​ហើយ​ មុនពេល​នាង​ធ្វើ​ការ​ងារ​ជាមួយ​គាត់ក្នុងរឿង “The Tourist” ។​ន គ្មាន​ការ​អះអាងណាមួយ​ថា ការចែកផ្លូវគ្នារវាង Angelina និង Brad Pitt ពាក់​ព័ន្ធនឹង​ Johnny ដែល​ថ្មីៗ​នេះ​គាត់ទើបតែលែង​លះពី​នាង Amber Heard នោះទេ។

          ប្រភពដដែល​បានបន្ត​ថា “Angelina និង Johnny ​បាន​ទាក់ទងគ្នា​ចាប់តាំង​ពី​ពេល​នោះមក ហើយ​និយាយជាមួយគ្នាជា​ប្រចាំ អំឡុង​ពេល​មាន​រឿង​បែក​បាក់​រវាង Johnny និង​ Amber Heard ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់