adverise with khmeread Unnamed %281%29

មិត្តភក្តិហាមមិនស្ដាប់ថាកុំៗ! ទៅបុក​បា​រ៉ា​ស់​ការដ្ឋាន​ស្ពាន​អាកាស​ថ្មី​ទឹកថ្លា របួសធ្ងន់​ម្នាក់ឯង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ទើបនឹង​ចេញពី​ផឹក​រាំ​កម្សាន្ត​ក្នុង​ក្លឹប ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​បា​រ៉ា​ស់​ថ្ម និង​ធ្លាយ​ទៅបុក​របង​ការដ្ឋាន កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មី ទឹកថ្លា បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។​

    គ្រោះថ្នាក់​បង្កដោយ​ឯកឯង​នេះ កើតឡើង​នៅវេលា​ម៉ោង១ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ថ្ងៃទី២៦ កញ្ញា ២០១៦ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី មុខ​ផ្សារ​រតនា​ផ្លា​ហ្សា​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    តាម​សម្តី​ពី​មិត្តភក្តិ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ផ្សេងគ្នា តាម​មកពី​ក្រោយ​បានឱ្យដឹងថា​ពួកគេ​ទើបនឹង​ចេញពី​ក្លឹប នៅក្រោយ​អាគារ​ពាណិជ្ជកម្ម អ៊ែត​វូត ហើយ​ជូន​សង្សារ​ទៅផ្ទះ​នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ។​

    បន្ទាប់មក​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​បំណង​ទៅ​កន្លែង​ស្នាក់នៅ ដោយ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​លឿន តែ​រូបគេ​បាន​ខំ​បើក​ម៉ូតូ​តាម​ប្រាប់​កុំឱ្យ​លឿន​ដែរ ។ ​លុះ​មកដល់​កន្លែងកើតហេតុ ក៏​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង​។​

    ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ រ៉ាត់ អាយុ២៥ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ។​

    បើតាម​ប្រភពពី​អ្នកឃើញ​ហេតុការណ៍ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ ឃើញ បុរសរងគ្រោះ ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​០១០ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AU-6591 ជិះ​តាម​បណ្តោយ​មហាវិថី សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ជា​កន្លែង​ដែល​គេ​ដាក់​បា​រ៉ា​ស់​ថ្ម និង​មាន​ភ្លើង​សញ្ញា​ ស​ម្គា​ស់​ជា​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ប្រហែលជា​ជនរងគ្រោះ​ស្រវឹង​ខ្លាំងពេក​មើលមិនឃើញ បាន​ជ្រុល​ទៅបុក​ពេញទំហឹង​ទាំង​កម្រោល​ធ្លាយ​ទៅបុក របង​ការដ្ឋាន​ទើប​ម៉ូតូ​អស់​ល្បឿន​បណ្តោយ​បុរស​នោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។ ​ចំណែក​ម៉ូតូ​បែក​ម៉ាស៊ីន​ខូ​ត​ខាត​ជិះ​លែងកើត​ និង​បាក់​របង​ការដ្ឋាន​និង​បា​រ៉ា​ស់​ថ្ម​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​គ្លីនិក ហុង ហាក់ ដឹក​ទៅ​សង្គ្រោះ រីឯ​ម៉ូតូ​ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ៕​

 

adverise with khmeread

មតិយោបល់