adverise with khmeread 1

បងប្អូន​ជីដូនមួយរ​បស់​គូ​ដណ្តឹង Gareth Bale ជាប់​ពាក់ព័ន្ធ​នឹង​បងធំ​គ្រឿងញៀន​

​    ​ក្រុម​មន្ត្រីប៉ូលិស​ប្រដាប់អាវុធ​ត្រូវបាន​គេ​ឃើញ​ប្រចាំការ​នៅ​ខាងក្រៅ​សណ្ឋាគារ​របស់ Gareth Bale ស្នាក់នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​មានការ​ដុតបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​របស់​គូ​ដណ្តឹង Bale​។​

​    ​រថយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ជី​ដូន​ជីតា និង​មីង​របស់ Emma Rhys-Jones (​គូ​ដណ្តឹង​របស់ Bale) ត្រូវបាន​ដុតបំផ្លាញ ខណៈ​មាន​ប្រេងសាំង​ត្រូវបាន​ចាក់ទៅលើ​ផ្ទះ​របស់​មីង​នាង​មួយទៀត​នៅឯ​ភាគ​ខាងជើង​ប្រទេស​វេ​ល​។​

​    ​រឿងនេះ​ត្រូវបាន​បានដឹងថា ជា​ផ្នែក​នៃ​ជម្លោះ​មួយ​ជាមួយនឹង​ក្រុមបងធំ​គ្រឿងញៀន​មួយក្រុម បន្ទាប់ពី​បងប្អូន​ជីដូនមួយ​រប​ស់ Rhys-Jones គឺ​នាង Epiphany Dring ដែលជា​អតីត​តារា​បង្ហាញ​មូ​ត​ដ៏​ស្រស់​ឆើតឆាយ​មួយរូប បាន​បាត់​ខ្លួន​ជាមួយនឹង​វ៉ា​លី​ដែលមាន​លុយ​ចំនួន ៣០​ម៉ឺន​ផោន​នៅក្នុង​នោះ រួម​ជាមួយនឹង​ថ្នាំញៀន និង​នាឡិការ​ដៃ​ជាច្រើន​គ្រឿង​ដែល​គេ​ជឿថា​មានតម្លៃ ១​លាន​ផោន​ឯណោះ​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់