adverise with khmeread Unnamed

ឃាត់​យុវជន​២​នាក់​ជិះ​ម៉ូតូ​យក​ដា​វសា​ម៉ូ​រ៉ៃ​ដាក់​តាម​ជាប់​ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​បុរស​២​នាក់​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​ដាក់​ដាវ​សា​ម៉ូ​រ៉ៃ​តាម​ខ្លួន​កាលពី​​នៅ​ថ្ងៃទី​២៥​ កញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១២ ​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី​  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ខណៈពេល​ប៉ូលិស​កំពុង​ល្បាត​បានឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​ZoomerX​ ពណ៌​ស​សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​រួច​ឃាត់ខ្លួន​នាំយកមក​ធ្វើការ​សាកសួ​តែម្តង​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឃាត់​១-​ឈ្មោះ ​ភឹម ដា​រ៉ូ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​ចំបក់​ពណ្ណរាយ ​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង ២-​ឈ្មោះ​ យ៉េន ឌី​ណា​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​ព្រៃខ្លា​ឃុំ​ក្រាំង​ម្កាក់  ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    សម្ភារៈ​វត្ថុតាង​ដកហូត​១-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក ​ZoomerX​ ពណ៌​ស​ស៊េរី​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DO.3774 និង​២-​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០១​ដើម រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់