adverise with khmeread Unnamed %281%29

រថយន្ត​ធុន​ធំ​មួយគ្រឿង​កិន​កុមារី​ម្នាក់​ស្លាប់​ខណៈពេល​ឆ្លងផ្លូវ​

    កំពង់ធំ ៖ មាន​ករណី​រថយន្ត​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ធំ 3A-1183 បើ​កបរ​ក្នុង​ល្បឿន​លឿន ទៅបុក​និង​កិន​ក្មេងស្រី​ម្នាក់ ដែល​រត់​ឆ្លងផ្លូវ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ផ្លូវលំ ភូមិ​អាត់​ស៊ូ ឃុំ​ប្រាសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​០៥ ​និង​២០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​

    ចំពោះ​ព័ត៌មាន​ខាងលើនេះ​សមត្ថកិច្ច​ពុំទាន់​បានផ្តល់​សាច់រឿង​លម្អិត​នៅឡើយ ខណៈពេល​សាច់ញាតិ​កុមារី​រងគ្រោះ​បានមក​ដល់ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​បាត់៕

adverise with khmeread

មតិយោបល់