adverise with khmeread Unnamed %283%29

ឃាត់​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ MSX​ មាន​ថ្នាំញៀន​នៅជាប់​ខ្លួន​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​នៅ​ថ្ងៃទី​២៥ ​កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៤០​នាទី នៅ​ចំណុច ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សំរេច ឧត្ដម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​តូច​សង្ស័យ​សារធាតុ​ញៀន​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ MSX​ ពណ៌​ស​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GA-7865, ​ទូរ​សព្ទ័​ដៃ​ម៉ាក់ ​iphone5 ​ពណ៌ ទឹកប្រាក់​មួយគ្រឿង​, ​ទូរ​ស័ព្ទដៃ​ម៉ាក់​ ​iphone4 ​មួយគ្រឿង​ពណ៌​ខ្មៅ​,​ ទូរ​ស័ព្ទ​ដៃ​ម៉ាក់​ SamSung​ មួយគ្រឿង​ពណ៌​ស​, ​ប្រាក់​ដុល្លារ ២២$(​ម្ភៃ​ពីរ​ដុល្លារ​អាមេរិក​),​ ក្រដាស់​ដប់​ដុល្លារ​ចំនួន​ពីរ​សន្លឹក ក្រដាស់​ពីរ​ដុល្លារ​០១​សន្លឹក មាន​ចារ​អក្សរ​នៅលើ​ក្រដាស់ប្រាក់​,​ប្រាក់រៀល​១៦៦.៣០០​រៀល​,​ នាឡិកាដៃ​ជ​រ័​មួយ​ពណ៌​ខ្មៅ​ និង​ចិញ្ចៀន​លោហ ធាតុ​ពណ៌​លឿង​មាន​ដាំ​ត្បូង​ចំនួន​មួយ​វង់​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​សហកា​រ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​គគីរ​ចុះ​ល្បាត​តាម​គោលដៅ​ស្មុគស្មាញ​ក្នុង​មូលដ្ឋាន​ពេល​ល្បាត​មកដល់​ចំណុច​ខាងលើ​បាន​ជួប​ជនសង្ស័យ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ដោយមាន​ការសង្ស័យ កម្លាំង​ប៉ុស្តិ៍​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​មួយកញ្ចប់​តូច ​(​ស​ង្ស​យ័​សារធាតុ​ញៀន​) ​នៅ​នឹង​កែបម៉ូតូ។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​គគីរ​បាន​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាង​មក​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់