1

ម្តាយ​របស់ Ronaldo ប្រតិកម្ម​ចំពោះ​ការប្តូរ​ចេញ​របស់​កូន​គាត់​កាលពី​ថ្ងៃ​សៅរ៍​

​    ​ម្តាយ​របស់ Cristiano Ronaldo បាន​ប្រតិកម្ម​ចំពោះ​ការប្តូរ​កូន​គាត់​ជា​លើកដំបូង​ក្នុង​អាជីព​រយៈពេល​ប្រាំពីរ​ឆ្នាំ​របស់ខ្លួន ជាមួយ​អធិរាជ​ស Real Madrid ដោយ​ប្រាប់​ទៅកាន់​តារា​ឆ្នើម​របស់​ពិភពលោក​រូបនេះ​ថា "​មិនត្រូវ​ឱនក្បាល​របស់​កូន​ទេ​"​។​

​    ​Ronaldo បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​ត្រូវបាន​ដកចេញ​ក្នុង​នាទី​ទី ៧២ ក្នុងជំនួប​ជាមួយ La Palmas កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ការសម្រេចចិត្ត​នេះ​បាន​កែប្រែ​លទ្ធផល​របស់​ក្រុម​ទាំងពីរ បន្ទាប់ពី​កីឡាករ Sergio Araujo បា​នរក​គ្រាប់​បាល់​តាម​ស្មើ ២-២ នៅ​ចុង​ម៉ោង​។​

​     ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ជាក់ស្តែង​គឺ​មិន​សប្បាយចិត្ត​នោះឡើយ ខណៈដែល​ត្រូវបាន​គេ​ហៅ​ឱ្យ​ចាក​ចេញពី​ទីលាន​ប្រកួត ហើយ​ថែមទាំង​មិនបាន​មើលមុខ​គ្រូបង្វឹក​លោក Zinedine Zidane ទៀតផង ដែល​នេះ​បាន​ជំរុញ​ឱ្យ​ម្តាយ​របស់គាត់​គឺ​អ្នកស្រី Dolores Aveiro បង្ហោះ​រូបភាព​របស់​កូន​គាត់​កំពុង​អង្គុយ​នៅ​កៅអី​បម្រុង​ជាមួយនឹង​ពាក្យ​មួយ​ឃ្លា​ថា "​មិនត្រូវ​ឱនក្បាល​របស់​កូន​ទេ​"៕

 

ប្រភព៖ DailyMail

មតិយោបល់