adverise with khmeread Unnamed

ទីតាំង​ជល់​មាន់​មួយកន្លែង ត្រូវបាន​ប៉ូលិស​ស្រុក​ប្រាសាទបាគង​បង្ក្រាប​

    សៀមរាប ​៖ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ប្រាសាទបាគង​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦  ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​នៅក្នុង​ស្រុក​ប្រាសាទបាគង ក្នុងនោះ​មានការ​ចូលរួម​សហកា​រ​ពី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​បាគង​ផងដែរ​។​

    លោក​វរសេនីយ៍ឯក ភឹង ច​ន្តា​រ៉េត ស្នងការរង​ជា​ប្រធានការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​បានឱ្យដឹងថា ទីតាំង​ជល់​មាន់​ដែល​សមត្ថកិច្ច​បង្ក្រាប ស្ថិតនៅ​ខាងកើត​ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​អ្នក​ជល់​មាន់​ចំនួន​០២​នាក់ ក្រៅពី​នោះបាន​រត់គេចខ្លួន​បាត់អស់ បន្សល់ទុក​ម៉ូតូ​ចំនួន​១១​គ្រឿង និង​សម្ភា​រៈ​មួយចំនួនទៀត​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដោយបាន​ធ្វើការ​អប់រំ​ណែនាំ និង​កិច្ចសន្យា​លើក​ទី​១ ឱ្យ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​តទៅទៀត តែបើ​មិន​រាងចាល​ទេ ពេល​សមត្ថកិច្ច​ចាប់បាន​លើក​ទី​២ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

    បច្ចុប្បន្ន​ម៉ូតូ​១១​គ្រឿង ដែល​សមត្ថកិច្ច​ដកហូត​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រង់ចាំ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​យក​ត្រឡប់​ទៅវិញ៕

adverise with khmeread

មតិយោបល់