adverise with khmeread Conte

Antonio Conte: Chelsea ជាក្រុមដែលល្អតែលើទំព័រកាសែត ប៉ុន្តែនៅលើទីលានមិនល្អទេ

          ​គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte បានចេញសា​រ​ព្រមាន​ចំ​ពោះកីឡាករ​របស់​លោក​អំពី​ការ​ពឹង​ផ្នែក​តែ​លើ​កេរ្តិ៍​ឈ្មោះ។​ គ្រូបង្វឹករូប​នេះបាន​និយាយថា “​យើង​គឺជា​ក្រុម​ល្អ​តែ​នៅ​លើ​ក្រដាស មិនមែន​នៅ​លើ​ទីលាន​ប្រកួត​ទេ។ ខ្ញុំ​មិនចង់បានកេរ្តិ៍​ឈ្មោះល្អតែ​នៅ​លើ​​ទំព័រ​កាសែត​នោះទេ ប៉ុន្តែ​ខ្ញុំចង់​បាន​កេរ្តិ៍ឈ្មោះល្អនៅលើ​ទីលាន​ប្រកួត​ផងដែរ។ ទីលាន​ប្រកួត​គឺជា​ការ​ពិត​។

លោក Conte បានបន្ត​ថា ​ទីលាន​ប្រកួត​គឺជា​រឿងសំខាន់​បំផុត​សម្រាប់​យើង​។ មិនមែនគ្រាន់តែពាក្យសម្តី នៅលើ​ទំព័រ​កាសែត​ប៉ុណ្ណោះទេ។ យើង​ត្រូវ តែធ្វើ​ការ​ងារ​ ដើម្បីផ្លាស់ប្តូរ​ចំណុច​នេះ។ យើង​ត្រូវតែ​ធ្វើ​កា​រ​ងារឲ្យ​បាន​ច្រើន “រដូវ​កាល​មុនគឺជា​រដូវ​កាល​ដ៏អាក្រក់។ យើង​ត្រូវ​តែចាំ​ទុក​ក្នុងចិត្ត​ ដើម្បីកុំឲ្យ​មាន​កំហុស​ម្តងទៀត។ យើង​ត្រូវ​តែ​ឆ្លុះបញ្ចាំង​ដើម្បី​ស្វែង​រក​ផ្លូវត្រូវ”។

​​          Chelsea រកបានតែមួយ​ពិន្ទុប៉ុណ្ណោះ​ ​ឆ្លងកាត់​បីប្រកួត​កន្លងទៅ​ក្នុងក្រ​ប​ខណ្ឌ​ PL ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់