adverise with khmeread In focus david moyes reign in spain copy

លោក David Moyes: កីឡាករត្រូវតែទទួលខុសត្រូវចំពោះបរាជ័យ

          បន្ទាប់ពី​ការ​លេង​ដ៏​អន់​ពេល​ប្រកួត​ជាមួយ​ ​Crystal Palace លោក David Moyes បាន​និយាយថា ​កីឡាករ​របស់​ក្រុម​ Sunderland គួរតែ​ហ៊ានចេញមុខ​ទទួល​ខុស​ត្រូវចំពោះបរាជ័យនេះ​ ។

          ខ្សែប្រយុទ្ធ Jermain Defoe រកបានពីរគ្រាប់ធ្វើ​ឲ្យ​ក្រុម​ Sunderland ​សង្ឃឹម​ថានឹងអាចទទួលបានជ័យជម្នះ​ជា​លើក​ដំបូង​នៅ​រដូវ​កាល​នេះ ប៉ុន្តែកំ​ហុស​របស់​ខ្សែការ​ពារ​ធ្វើឲ្យ​ក្រុម Crystal Palace មាន​ឱកាស​រក​បាន​៣គ្រាប់​វិញ។ ហើយ​កំហុស​នេះក៏ធ្វើ​ឲ្យ Sunderland ចាញ់​ក្រុមក្រុម​​ Everton​ និងចាញ់​ក្រុម Tottenham កាល​ពី​សប្តាហ៍​មុនផងដែរ។

          គ្រូបង្វឹកក្លឹប Sunderland លោក Moyes ខកចិត្តយ៉ាងខ្លាំង​នៅពេល​លោក​ឃើញ​កូនក្រុម​របស់លោក​បរាជ័យ​ជា​លើក​ទី​៥ នៅក្នុងចំណោម​៦​ប្រកួត​ដែល​លោក​ដឹកនាំ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់ទៅ​បាត​តារាង។ លោក Moyes បាន​និយាយថា “​វាគឺជា​កំហុស​របស់យើង។ កីឡាករ​ត្រូវតែ​ទទួល​ខុស​ត្រូវ​។ មិនមែន​ស្អីក៏ខ្ញុំ​ដែល​ដឹកនាំពួកគេដោយដៃទទេរ​និងប្រាប់ពួកគេ​គួរ​នៅកន្លែង​នេះឬកន្លែង​នោះ នោះទេ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់