adverise with khmeread 1

កាមរី ​(​បា​ឡែ​ន​) ​បុក​ម៉ូ​​តូ​របួស​បុរស​ម្នា​ក់នៅ​បូ​ទុម​សាគរ​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត បុក​ម៉ូតូ​ឆ្លងផ្លូវ នៅ​ចំណុច​គ​.​ម​លេខ ៥៥-៥៦ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អៀ​ត រើ​ន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្តាលឱ្យ​រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ។​ ដំបូង​រថយន្ត​ម៉ាក CAMRY បា​ឡែ​ន​ធ្វើដំណើរ​ពី​កោះកុង ទៅ​ភ្នំពេញ បុក​ម៉ូតូ​បណ្តា​ល​ឱ្យ​របួស​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន។ ​រថយន្ត យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បូ​ទុម​សាគរ៕

adverise with khmeread

មតិយោបល់