adverise with khmeread Iphone 7 %281%29

ចំណេញ​ញាក់សាច់​! iPhone 7 ចំណាយ​ថ្លៃដើម​តិច តែ​ចំណេញ​ជិត ៤ ដង​ក្នុង​មួយគ្រឿង​

    ​យោងតាម​អ្នកវិភាគ ទូរស័ព្ទដៃ iPhone 7 មួយគ្រឿង​ក្រុមហ៊ុន Apple ផលិត​ក្នុង​មួយគ្រឿង​តម្លៃ ១៧៤ ផោន (២២៥ ដុល្លារ​) ពោលគឺ​ចំណេញ​លើ​អតិថិជន​ជិត​បួន​ដង​ឯណោះ​។ ទូរស័ព្ទដៃ iPhone 7 មួយគ្រឿង​លក់​នៅ​អង់គ្លេស​ថ្លៃ ៥៩៩ ផោន (៧៧៧ ដុល្លារ​)​។ 

​    ​ថ្លៃដើម​សរុប​ដើម្បី​ផលិត iPhone 7 ទំហំ ៣២ ជី​ហ្គា​ប៊ៃ​មួយគ្រឿង គឺ​តែ ២២០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ចំណាយ​បន្ថែម​លើ​ផលិតកម្ម​គឺ ៥ ដុល្លារ​សម្រាប់​មួយគ្រឿង​។ នេះ​បើ​យោងតាម​វេ​ប​សាយ IHS Markit ។​

​    ​iPhone 7 មួយគ្រឿង​ក្នុងប្រទេស​អង់គ្លេស​មានតម្លៃ ៥៩៩ ផោន (៧៧៧ ដុល្លារ​) ដែល​តម្លៃ​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន Apple ចំណេញ​ប្រា​ក់លើ​ទូរស័ព្ទដៃ​មួយគ្រឿង​បាន ៤២៥ ផោន (៥៥១ ដុល្លារ​) ហើយ​តម្លៃ​របស់​ទូរស័ព្ទ​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន Apple កើន​ចំណូល​និង​ការលក់​របស់ខ្លួន​យ៉ាងខ្លាំង​បើ​ធៀប​នឹង​ទូរស័ព្ទ​ស៊េរី​មុន iPhone 6S ។​

​    ​យ៉ាងណាមិញ iPhone 7 គឺជា​ទូរស័ព្ទ​ដំបូង ដែល​ក្រុមហ៊ុន​លក់បាន​ច្រើន​ជាថ្មី​ម្តងទៀត ចាប់តាំងពី​ការលក់​ទូរស័ព្ទដៃ​ឈប់​បន្ត​កើនឡើង​ពេលចេញ iPhone 6S​។ ចំពោះ iPhone 7 ថ្មី​នេះ ថ្ម​របស់​វា​ប្រើ​បានយូរ​ជាង​មុន និង​កា​មេ​រ៉េ​ប្រសើរ​ជាង​មុន​៕

adverise with khmeread
ប្រភព៖ IHS Markit

មតិយោបល់