adverise with khmeread 14470939 1129497310470476 600954643 n

ចូលមកលួច​មាន់មិនអស់ចិត្ត​...ចាប់រំលោភទាំងស្ត្រី​ម្ចាស់ផ្ទះបានសម្រេច

    ព្រះសីហនុ ៖ ចោរ​ម្នា​ក់បាន​ចូល​លួច​មាន់​អ្នកស្រុក ហើយ​ស្ត្រី​ម្ចាស់ផ្ទះ​ឮសូរ​មាន់​ស្រែក​ក៏​ចុះមក​មើល ត្រូវបាន​អាចោរ​នោះ​ចាប់​ចងវាយធ្វើបាប​រួច​រំលោភ​សេពសន្ថវៈ​បានសម្រេច​ហើយ​ប្លន់​យក​សម្ភារៈ​ថែមទៀត ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។

    អំពើ​លួច​និង​ប្លន់​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃទី​២៥​ កញ្ញា ​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ខាងត្បូង​ជើងភ្នំ (​វត្តភ្នំ​ពេជ្រ​) ភូមិអូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ៅ រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុបានធ្វើ​សកម្មភាព លួច​ចាប់​មាន់​ជនរងគ្រោះ។ ​ពេលនោះ​ជនរងគ្រោះ​ឮ​មាន់​ស្រែក​ក៏​ចេញមក​មើល ហើយ​ត្រូវបាន​ជនសង្ស័យ​ចាប់ចង និង​វាយ​ធ្វើបាប រួចរំលោភ​បានសម្រេច ហើយ​បាន​ប្លន់​យក កាបូបស្ពាយ​១ ក្នុងនោះ​មាន​៖ ទូរស័ព្ទដៃ ១​គ្រឿង, លុយ​ប្រហែល ៣​លាន​រៀល និង​ខ្សែ​កមាស​១​ខ្សែ ទម្ងន់​២​ជី។​

    ចំណែក​ជនរងគ្រោះ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ ភូមិ​អូរ​ចំណារ ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ។

    ក្រោយពេល​កើត​ហ​តុ កម្លាំង​ប៉ូលិស​ស្រុក​ព្រៃនប់ បាន​ស្រាវ​រកឃើញ​ជនសង្ស័យ​និង​ធ្វើការ​ឃាត់ខ្លួន នៅវេលា​ម៉ោង​១០​ និង​៥៥​នាទី ថ្ងៃទី២៥ ​កញ្ញា​ ២០១៦ ហើយ​ចាប់យក​វត្ថុតាង ខ្សែ​កមាស០១​ខ្សែ​ទម្ងន់​២​ជី​, ​ទូ​ស័ព​ដៃ ០១​គ្រឿង​និង​លុយ​១​ចំនួន​។ ​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​ចាត់ការតាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់