adverise with khmeread Unnamed

ផឹកស៊ី​ទាស់​ពាក្យសំដីគ្នាកាប់​​របួសធ្ងន់​ម្នាក់​ ប៉េអឹម​ឃាត់ខ្លួន​ជន​ដៃ​ល់​

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុ​ង​ប៉ោយប៉ែត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​ដកហូត​វត្ថុតាង​កាំបិតប៉័ងតោ​ចំនួន​១ នៅវេលា​ម៉ោង​៤ទៀបភ្លឺ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ពីបទ​ហិង្សា ដែល​ប្រព្រឹត្ត​នៅវេលា​ម៉ោង​៦​ និង​៣០​នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​បាន​បញ្ជូនមក​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​

    លោក​វរៈសេនីយ៍​ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឃុន ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ ក្រោយពី​សមត្ថកិច្ច​ជំនាញ​សាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​បាន​រៀបរាប់ថា នៅ​ថ្ងៃទី​២៤ ខែកញ្ញា នោះ រូបគេ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ចំនួន​៧​នាក់​នៅផ្ទះ​ឈ្មោះ ខាត់ គោម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ក្នុងការ​ផឹកស៊ី​នោះ​ក៏ទាស់​ពាក្យសំដី​គ្នា​បណ្ដាលឱ្យមាន​ជម្លោះ រហូតដល់​រូបគេ ​(​ជនសង្ស័យ​) ​បាន​យក​កាំបិតប៉័ងតោ​ដែល​នៅក្បែរ​ខ្លួន​កាប់​ទៅលើ​ជនរងគ្រោះ​មួយ​កាំបិត​បណ្ដាលឱ្យ​រងរបួស​ចំក្បាល​ផ្នែក​ខាងស្ដាំ​ពិតប្រាកដ​មែន ក្រោយពី​ធ្វើ​សកម្មភាព​រួច​រូបគេ​ក៏បាន​គេចខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត​។​

    លោក ព្រហ្ម ថេ​ង បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ឈ្មោះ នេ​ត កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ម៉ក​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ និង​ភស្តុតាង​មាន​ស្រាប់​ផង​នោះ កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់