adverise with khmeread 1

Drogba បាញ់កាំភ្លើង​ធំ​ថា នៅពេល​ឆ្មា​មិន​នៅ កណ្តុរ​បានចិត្ត​

​    ​Didier Drogba មិនអាច​ធ្វើ​ស៊ី​ក្រុម Arsenal តទៅទៀត​ទេ ប៉ុន្តែ​គាត់​នៅតែ​អាច​បាញ់កាំភ្លើង​ធំ​តាមរយៈ​ពាក្យសម្តី​នៅលើ​បណ្តាញ​សង្គម Twitter ខណៈ Walcott អបអរ​ជ័យជម្នះ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​របស់ Arsenal រូបនេះ​បាន​បន្ត​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ក្នុង​រដូវ​កាល​នេះ​ដោយ​រូបគេ​រកបាន​មួយ​គ្រាប់​ទៀត​នៅក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Chelsea ហើយ​រូបគេ​ក៏បាន​បង្ហាញ​ការសប្បាយរីករាយ​ក្រោយ​ការប្រកួត​ដោយ​បង្ហោះ​រូបភាព​អបអរ​ជាមួយ​លទ្ធផល​ផ្លូវការ​របស់​ការប្រកួត​។​

​    ​យ៉ាងណាក្តី Drogba មិនបាន​និយាយ​អំពី​ទម្រង់​លេង​ដ៏​អន់​របស់​ក្លឹប​សំណព្វ​របស់ខ្លួន​ទេ តែ​ផ្ទុយទៅវិញ រូបគេ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា "​អបអរ​ចំពោះ​ជ័យជម្នះ​របស់​អ្នក​ប្អូនប្រុស @theowalcott ប៉ុន្តែ​វា​ងាយស្រួល​សម្រាប់​កណ្តុរ​ដើម្បី​រាំលេង​សប្បាយ នៅពេល​ឆ្មា​មិន​នៅ​"​។​

​    ​Drogba គឺជា​បន្លា​របស់ Arsenal នៅពេល​គាត់​លេង​ឱ្យ Chelsea ដោយ​រូបគេ​ស៊ុត​កាំភ្លើង​ធំ​បាន ១៥ គ្រាប់​ចាប់ពី​រដូវ​កាល ២០០៤ ដល់ ២០១២៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់