samsung-banner
adverise with khmeread

គួរ​អនិច្ចា​ណាស់​! ឪពុកម្តាយ​របស់​តារា​សម្តែង​ថៃ​នាង Tina Suppanad Jittaleela ស្លាប់​ទាំងពីរ​នាក់​ក្នុង​អគ្គីភ័យ

2

​    ​អគ្គីភ័យ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នៅឯ​សិប្បកម្ម​ផលិត​តៅ​ហូ​ខ្មៅ​ក្នុងស្រុក Photharam ខេត្ត Ratchaburi​បានសម្លាប់​ឪពុកម្តាយ​របស់​តារា​សម្តែង​ថៃ​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​នាង Tina Suppanad Jittaleela​។​

​    ​អគ្គីភ័យ​នៅ​តំបន់​ផ្សារ​របស់​ស្រុក Photharam បាន​កើតឡើង​នៅវេលា​ម៉ោង ០២:៣០ ទាបភ្លឺ​។ ប៉ូលិស​និយាយថា អគ្គីភ័យ​នេះ​បានកើត​ឡើង​នៅ​អគារ​សិប្បកម្ម​ធ្វើ​ពី​ឈើ ជាន់​ទី​ពីរ​។​

​    ​ក្រុម​ពន្លត់អគ្គីភ័យ និង​ក្រុម​ជួយ​សង្គ្រោះបាន​ចំណាយពេល​ជិត​ពីរ​ម៉ោង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​។​

​    ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះ​។ ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ថា មានឈ្មោះ Somchai Jittaleela វ័យ ៦៦ និង​អ្នកស្រី Piyawan Jittaleela វ័យ ៦៥​។ អ្នក​ទាំងពីរ​ជា​ម្តាយ​ឪពុក​របស់​តារា​សម្តែង​ថៃ Tina Suppanad Jittaleela ដែលមាន​ឈ្មោះ​ល្បីល្បាញ​នៅ​ប្រទេស​ចិន​បន្ទាប់ពី​ខ្សែភាពយន្ត​ទីមួយ​របស់​នាង​គឺ​រឿង "Yes or No 1 - So I Love You" ត្រូវបាន​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០១០​។​

​    ​លោកយាយ Somjai Jittaleela វ័យ ៧៤ ឆ្នាំ ដែលជា​ម្ចាស់​សិប្បកម្ម បាន​និយាយថា គាត់​បាន​សម្រាន្ត​នៅ​ជាន់​ក្រោម ខណៈ​ប្អូនប្រុស​របស់គាត់ និង​ប្រពន្ធ​ស្ថិតនៅ​ជាន់​ទី​ពីរ​។ គាត់​បាន​ភ្ញាក់​ដោយសារ​សូរសំឡេង​ដ៏​ខ្លាំង​មួយ ខណៈ​ភ្លើង​អគ្គីសនី​បាន​ដាច់ ហើយ​គាត់​ក៏បាន​ដឹងថា ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​។​

​    ​ប៉ូលិស​សង្ស័យថា អគ្គីភ័យ​នេះ​ប្រហែលជា​បង្កឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​នៅក្នុង​អគារ ដែលមាន​អាយុកាល​ជាង ៥០ ឆ្នាំ​។ មន្ត្រី​កោសល្យ​វិ​ច្ច័​យ​ខេត្ត​នឹង​ពិនិត្យ​ផ្ទះ​នេះ​ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បង្ក​ឱ្យមាន​ភ្លើង​ឆាបឆេះ​៕

ប្រភព៖ bangkokpost

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់