adverise with khmeread 1

រថយន្ត៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នានៅ​កៀនស្វាយ

     កណ្តាល​៖ ដោយសារតែ​បើករថយន្ត​លឿនៗ បណ្តាល​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​១២​កៅអី​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​រងរបួស​៣​នាក់ ខូចខាត​រថយន្ត​ចំនួន​៤​គ្រឿង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
     ប៉ូលិស​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​៤​គ្រឿង​ដែល​រង​នូវ​ការខូចខាត ទី​១-​ម៉ាក់​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-1231​ទី​២-​ម៉ាក់​សាំង​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2S-9734 ទី​៣-​ម៉ាក់​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2L-7230 និង​ទី​៤-​ម៉ាក​សាំង​យ៉ុង ពណ៌​ក្រហម​-​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2T-8267 ។​
     ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​៤​គ្រឿង​មិនបាន​ប្រាប់​ឈ្មោះ​នោះទេ ដោយ​ពួកគេ​ទាំង​៤​នាក់​បាន​យល់​ព្រមយក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ។​ប៉ុន្តែ​ដោយមាន​អ្នករងរបួស​ទើប​សម​ត្ថ​កិច្ច​ឃាត់ទុក​ដើម្បី​ឲ្យ​ភាគី​ទាំងអស់​ព្រមព្រៀងគ្នា​ទើប​សម្រេច​ឲ្យ​យក​រថយន្ត​ទៅ​ជួសជុល​បា​ន៊​
     ប៉ូលិស​និយាយថា ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ ម៉ៅ ស្រីមុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កម្មក​សំណង់​នៅ​កោះ​ពេជ្រ ទី​២-​ឈ្មោះ រ៉ង ស្រីណាត ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​នៅ​កោះ​ពេជ្រ ត្រូវជា​កូនស្រី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ៅ ស្រីមុំ និង​ទី​៣-​ឈ្មោះ​ឯក សាម៉ុន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​កម្មក​សំណង់​នៅ​កោះ​ពេជ្រ ត្រូវជា​ម្តាយ​ក្មេង ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ៅ ស្រីមុំ និង​ត្រូវជា ជីដូន​នារី​រងគ្រោះ ឈ្មោះ​រ៉ង ស្រីណាត ។ ជន​រង គ្រោះ​ទាំង ៣​នាក់​រងរបួស​ស្រាល មាន​ទី លំនៅ​ក្នុង​ឃុំ​គគីរ ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​
      ប៉ូលិស​បន្តថា ដំបូង​គេ​ឃើញ រថយន្ត​ទាំង​៤​គ្រឿង​បើកបរ​បន្តកន្ទុយ​គ្នា​យ៉ា​លឿន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ។​លុះ​មកដល់ ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​នៅបាន​ជាន់​ហ្វ្រាំង​បង្ខំ​ព្រោះ​ជួប​ឧបសគ្គ​នៅ​ពីមុខ គ្រានោះ រថយន្ត​សាំង​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-1231 ជាន់​ហ្វ្រាំង​មិន​ស៊ី​បាន​បុក​រថយន្ត​កុងតឺន័​ពីក្រោយ​ពេញទំហឹង​តែម្តង​។​
    ដោយឡែក​រថយន្ត​កុងតឺន័រ​៣​គ្រឿង​ទៀត​ដែល​បើក​មកពី​ក្រោយ​បាន​ជ្រុល​ទៅបុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​៣​នាក់​រងរបួស​ស្រាល ចំណែក រថយន្ត​កុងតឺន័រ បើក​គេច​បាត់ នៅសល់តែ​រថយន្ត​១២​កៅអី​ទាំង ៤​គ្រឿង​នៅ​កន្លែងកើតហេតុ ៕​

adverise with khmeread

មតិយោបល់