adverise with khmeread 1

បើករថយន្ត​របស់​ក្រុមហ៊ុន​ នាគ​ខៀវ ថយក្រោយ​ជាន់​ម៉ូតូ ​FZS ​របួស​មនុស្ស​២​នាក់

    កណ្តាល ៖ ថ្មីៗ​នេះ​មាន​រថយន្ត​ធន់​ធំ​របស់​ក្រុមហ៊ុន​នាគ​ខៀវ​បានមក​ចត​បោះទីតាំង​កំពុងផែ​នៅក្នុង​ភូមិ​ព្រែកត្រែង​ ឃុំ​សិត្បូ​ ស្រុក​ស្រុក​ស្អាង​ខេត្តកណ្តាល ដោយ​បើករថយន្ត​ប្រភេទ​ធុន​ធំ​ស្លាក​លេខ​ភ្នំពេញ ​1.BZ.2910 ​ដឹកទំនិញ​ពី​ត្បូង​ទិស​ខាងជើង​ចំងាយ​២០០​ម៉ែត្រ​ បាន​បត់​ចូល​ផែ​ហើយ​រួច​ថយ​ទៅ បុក​ម៉ូតូ​ដែល​កំពុង​ជិះ​បណ្តាលឱ្យ​រងរបួស​ស្រាល​ធ្ងន់​ចំនួន​២​នាក់​។​

    ប៉ូលិស​យាយ​ថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ​អាត ដាវី​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែកត្រែង​ឃុំ​សិត្បូរ​ស្រុក​ស្អាង​មុខរបរ​សិស្សរបួស​ធ្ងន់​បែក​មុខ​បាក់ជើង​និង​ទី​២.​ឈ្មោះ​ សូ ប៊ុន​ហៀ​ង​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​មុខរបរ​ជា​សិស្ស​ត្រូវ​រងរបួស​ស្រាល​។​

    ចំណែក​អ្នក បើករថយន្ត​មិ​ន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​រត់គេចខ្លួន​បាត់​បន្ទាប់ពី​ជនរងគ្រោះ​របួសធ្ងន់​និង​សន្លប់​ធំ។​

    ប៉ូលិស​បន្តថា ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ​តែ​មកដល់​បាត់​អ្នកបើកបរ​សល់​តែ​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ហើយ​ជនរងគ្រោះ​ត្រូវបាន​សាច់ញ្ញាតិ​បងប្អូន​ជួយសង្គ្រោះ​ទៅ​មន្ទីរពេទ្យ។​

    បន្ទាប់មក​ប៉ូលិស​ចរាចរណ៍​បាន​នាំយក​វត្ថុ​តាំង​ដែលមាន​រថយន្ត​១​គ្រឿង​ធុន​ធំ​ពាក់​ភ្នំពេញ​ ​3B-2910​ របស់​ក្រុមហ៊ុន​នាគ​ខៀវ ស៊ី ហ​រ័​ហ៊ុយ​និង​ម៉ូតូ​ធំ​ម៉ាក F.Z.S.​ស្លាក​លេខ​ភ្នំពេញ ​1BZ-2000 ​របស់​ជនរងគ្រោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្អាង​ចាំ​ដោះស្រាយ​តាម​និតិ​វិធី​។​

    ប្រភពពី​ជនរងគ្រោះ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិល​មិ​ញ​ថា អ្នកតំណាង​របស់​ក្រុមហ៊ុន​ចូលមក​ដោះស្រាយ​តែ​សម្តី​អ្នកតំណាង​ក្រុមហ៊ុន​ខាងលើ​នោះ​បែរជា​និយាយ​ផ្ទុយស្រឡះ​ពី​ហេតុការណ៍​ដែល​បានកើត​ទៅវិញ​។ ​ជុំវិញ​ករណីនេះ​ខ្មែរ​រីដ​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​របស់​ក្រុមហ៊ុន​នាគ​ខៀវ​បានឡើយ៕

adverise with khmeread

មតិយោបល់