adverise with khmeread Mamamoo jerrygiebe

អ្នកគាំទ្រ​សញ្ជាតិ​អាមេរិក​អាយុ ៧២ ឆ្នាំ​សរសេរ​សំបុត្រ​រំភើបចិត្ត​ផ្ញើ​ទៅ​ក្រុម​ចម្រៀង​ស្រី​កូរ៉េ MAMAMOO

    ​ក្រុម​ចម្រៀង​ស្រី MAMAMOO បាន​ក្លាយជា​ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​ក្នុង​វិស័យ​កម្សាន្ត K-Pop ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​ទាក់ទាញ​អ្នកគាំទ្រ​គ្រប់​អាយុ និង​គ្រប់​ជាតិ​សាសន៍​។​

​    ​ក្រៅពី​ការ​រះ​ឡើង​ត្រដែត​ក្នុងប្រទេស​កូរ៉េ ក្រុម​នេះ​ក៏បាន​បន្ត​ទាក់ទាញ​អ្នកគាំទ្រ​បរទេស​ជាច្រើន​ប្រទេស​មក​ស្ដាប់​ចម្រៀង​របស់​ពួកនាង​ផងដែរ​។​

​    ​បុរស​អាមេរិក​រូបនោះ​បាន​សរសេរ​អរគុណ​ក្រុម​ចម្រៀង​នេះ​ដែល​បានធ្វើឱ្យ​គាត់​រឹងប៉ឹង និង​ជា​ពី​ជំងឺ​។ 

​    ​ក្រុម MAMAMOO បាន​ល្បី​លើ​ទំព័រមុខ​កាសែត បន្ទាប់ពី​បុរស​ជនជាតិ​អាមេរិក​វ័យ ៧២ ឆ្នាំ ឈ្មោះ Jerry Giebe សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម​មួយ​នេះ​ថា "​សួស្ដី​ទាំងអស់គ្នា ដំបូង​ឡើយ​ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​ដឹងថា​ខ្ញុំ​មិនមែន​កំលោះ​ទេ​។ ខ្ញុំ​មាន​អាយុ ៧២ ឆ្នាំ ប៉ុន្ដែ​ពេល​ខ្ញុំ​បានឃើញ​ចម្រៀង​របស់​ក្រុម​នេះ​ធ្វើឱ្យ​ចិត្ត​របស់ខ្ញុំ​ដូច​នៅ​ក្មេង​អ៊ីចឹង​។ វីដេអូ​បទ​ចម្រៀង The New York ពិតជា​ល្អឥតខ្ចោះ​។ រាល់​វីដេអូ​ទាំងអស់​គឺ​អស្ចារ្យ​។ ខ្ញុំ​ត្រូវ​អរគុណ​អ្នក​ព្រោះ​ចម្រៀង​របស់​អ្នក​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំង នៅពេល​ខ្ញុំ​មាន ជំងឺ​ស្ទះ​សរសៃឈាម​សួត​។ ប្រពន្ធ​របស់ខ្ញុំ និង​ខ្ញុំ​បានរស់នៅ​ក្នុង​ទីក្រុង San Francisco ហើយ​ខ្ញុំ​សង្ឃឹមថា​អ្នក​អាច​នឹង​ប្រគុំ​តន្ត្រី​នៅទីនេះ​។ ខ្ញុំ​អាច​និយាយបានថា​ក្រុម MAMAMOO គឺ​ល្អ​បំផុត​។ គ្មាន​នរណា​មួយ​មាន​ទេពកោសល្យ គួរឱ្យ​ស្រឡាញ់​ចូលចិត្ត ពូកែ​សម្តែង​នៅលើ​ឆាក និង​មាន​ជំនាញ​អាជីប​អស្ចារ្យ​ដូច្នេះ​ឡើយ​។ អ្នក​ទាំងអស់​ពិតជា​អស្ចារ្យ​ណាស់​។ អរគុណ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់