adverise with khmeread 1

Wayne Rooney ដឹងខ្លួន​ថា អាជីព​របស់ខ្លួន​នៅ​ក្លឹប​បិសាច​ក្រហម​បានបញ្ចប់​

​    ​Wayne Rooney ត្រៀមខ្លួន​ដើម្បី​ទទួលស្គាល់ថា គាត់​នឹងមិន​ត្រូវបាន​ជ្រើសរើស​ចូល​ជម្រើស​ទីមួយ Man Utd ដោយ​ស្វ័យប្រវត្តិ​ទៀត​ទេ បន្ទាប់ពី​លោក Mourinho បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​គាត់​នៅ​កៅអី​បម្រុង​។​

​     ប្រធាន​ក្រុម​រូបនេះ ត្រូវបាន​ដាក់ឈ្មោះ​នៅ​កៅអី​បម្រុង​ដោយ​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​កាលពី​ជ័យជម្នះ​ទៅលើ​ក្រុម Leicester កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ធ្លាក់​ទម្រង់​លេង​របស់ខ្លួន ហើយ​ឥឡូវ​គាត់​ដឹងថា គាត់​នឹងមិន​ស្ថិតនៅក្នុង​បញ្ជី​ជម្រើស​ដំបូង​ទៀតឡើយ​។​

​    ​បើទោះជា​គាត់​ត្រៀម​បង្ហាញខ្លួន​ក្នុង​ជម្រើស​ដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​សម្រាប់​ការប្រកួត Europa League ជាមួយ​ក្រុម​ខ្លាំង​អ៊ុយ​ក្រែ​ន Zorya Luhansk ក៏ដោយ ក៏​គាត់​ដឹងថា ពេលវេលា​របស់គាត់​នៅ​ក្លឹប​បិសាច​ក្រហម​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។​

​    ​យ៉ាងណាក្តី Rooney ដែល​នៅសល់​ពេល​ពីរ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​ជាមួយ​ជម្រើស​បន្ត​ឆ្នាំ​ទី​បី គ្មាន​បំណង​ចាក​ចេញពី​ក្លឹប​នោះទេ ខណៈ​គាត់​នឹងមិន​ត្រូវបាន​ធានា​ជម្រើស​ដំបូង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់