Unnamed %283%29

ម៉ូតូ​ទើប​និង​ទិញ​បាន​១​ថ្ងៃ ត្រូវ​ក្រុមចោរ​កាប់​ប្លន់​បានសម្រេច​នៅ​ខណ្ឌ​សែន​សុខ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​២​នាក់​ទើប ​និង​ទិញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្សុ​យ​ស្ស៊ី​គី​និ​ច ថ្មីស្រឡាង ហើយ​បាន​ដើរលេង​រហូត​ទៅ​ភ្លឺ។ ខណៈ​ជិះ​ម៉ូតូ​ទៅ​កន្លែង​ស្នាក់នៅ ក៏ត្រូវ​ក្រុមចោរ​តាម​ធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ​ពី​ពួកគេ​បានសម្រេច​ដោយ​មិន​រំខាន​សមត្ថកិច្ច​ឡើយ​។​

    អំពើ​កាប់​ប្លន់​ដែល​សមត្ថកិច្ច​មិន​អា​ត្រួតត្រា​បាន​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​ផ្លូវលំ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ជនរងគ្រោះ​មានឈ្មោះ ឡាន់ រ៉ា​ឆាន់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ ស្រុកកំណើត​ភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ជា​ម្ចាស​ម៉ូតូ​ម៉ា​កនិច ​ពណ៌​សលាយ​ក្រហម​គ្មាន​ស្លាក​លេខ​ជា​អ្នក​ឌុប។ ​ចំណែក​អ្នកជិះ​ពីក្រោយ​ជា​មិត្តភក្ដិ​ជនរងគ្រោះ​មានឈ្មោះ ស្មាច់ រ៉ា​ន់ អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្រុកកំណើត​ជាមួយគ្នា។​

    តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា រូបគេ​ទើបតែ​ឡើង​មកពី​ស្រុក​ទើបតែ​បាន​បី​ថ្ងៃ​ដើម្បី​មក​ទិញ​ម៉ូតូ​យកទៅ​ជិះ​រៀន​នៅឯ​ស្រុកកំណើត ហើយ​ពួកគេ​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាមួយ​បង​នៅ​ម្ដុំ​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប្រភព​បន្តថា មុនពេល​កើតហេតុ​ពួកគេ​ទើបតែ​ជូន​មិត្តភក្ដិ​ទៅផ្ទះ​ម្ដុំ​ផ្លូវ​២០០៤ ហើយ​បំណង​ជិះ​ត្រឡប់មកផ្ទះ​បង​នៅ​ម្ដុំ​បឹង​សាឡាង​វិញ​។​ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុច​ស្តុ​ប​ណត​ប្រ៊ី​ដ​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ SL ​ពណ៌ស​និង​មួយគ្រឿង​ទៀត​ម៉ាក​ឡែ​ត​ពណ៌ខ្មៅ បាន​ដេញតាម​មកពី​ក្រោយ​ជនរងគ្រោះ​ធ្វើឱ្យ​រូបគាត់​ភ័យ​យ៉ាងខ្លាំង។​

    ពេល​ជិះ​ម៉ូតូ​រហូតដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ផ្ដួល​ម៉ូតូ​ដើម្បី​រត់គេចខ្លួន​ហើយ​ពេលនោះ​ជនសង្ស័យ​ជា​ចោរប្លន់​មក​ទាន់​បាន​ដក​ដាវ​សាំ​ម៉ូ​រៃ​កាប់​ពីក្រោយ​ម្ចាស់​ម៉ូតូ​រងគ្រោះ​បណ្ដាលឱ្យ​រងរបួស​ស្រាល​(​ជាំ​ខ្នង​)។ ​ពេលនោះ​ជនរងគ្រោះ​បាន​ដក​សោ​ម៉ូតូ​រត់​មករក​ឱ្យគេ​ជួយ ។​

    ចំណែកឯ​ក្រុមចោរ​ម្នាក់​ក្នុងចំណោម​បួន​នាក់​បាន​ចុះមក​លើក​ម៉ូតូ​បំណង​ជិះ​រត់​តែ​ម៉ូតូ​អស់​សាំង​ទើប​ជនសង្ស័យ​ខាងលើ​នោះបាន​សណ្ដោង​គ្នា​រត់គេចខ្លួន​បាត់​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ដែល​ល្បាត​ក្បែរ​នោះ​បន្តិច​ឡើយ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជូន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ស្វែងរក​ម៉ូតូ​យកមក​វិញ​៕​

 

មតិយោបល់