adverise with khmeread 14454514 1129572867129587 1145155727 n

លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក ប៉ូលិស​មក​ទាន់​វ៉ៃខ្នោះ​ព្រឹប

    ភ្នំពេញ ៖ ជន​ស្ស័​យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​នៅ​ថ្ងៃទី​២៦ កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​៣០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​បន្ទប់​ផ្ទះជួល  ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​ឫស្សីកែវ​កំពុង​ធ្វើ​សកម្មភាព​ល្បាត​ក្នុង​មូលដ្ឋាន​បានទទួល​ការប្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនល្មើស​ចូល​លួច​ទ្រព្យសម្បត្តិ។ ​ពេលនោះ​សមត្ថកិច្ច​មកដល់​ចំណុចកើតហេតុ​ហើយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​សៅ សុជាតិ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤ ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ​ជននេះ ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​ពីរលើក​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​សៃ ឈុន​លៀង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង​ក្រុមទី​៦ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ  មុខរបរ​កម្មករ​រោងចក្រ​។​

    ឥឡូវ​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់