adverise with khmeread 38c6380300000578 0 image a 45 1474796863629

Didier Drogba និង​ប្រិយមិត្ត​ក្រុម New York Red Bulls ឈ្លោះ​គ្នា​មួយ​ប្រាវ​ប៊ិះ​ឈានដល់​ការ​វាយតប់​គ្នា​

    ​អតីត​តារាបាល់ទាត់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Didier Drogba បានបង្ហាញ​ការខកចិត្ត​ទាំង​ក្តៅក្រហាយ​ជុំវិញ​រឿង​វិវាទ​មួយ ខណៈដែល​គាត់​បាន​ប្រឈម​ជម្លោះ​ពាក្យសម្តី​ជាមួយនឹង​ប្រិយមិត្ត​ម្នាក់ បន្ទាប់ពី​ក្រុមបាល់ទាត់ Montreal Impact របស់គាត់​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្នុង​ទឹកដី​នៃ​បុរី​ញ៉ូ​វយ​ក​។​

​    ​អតីត​តារា​ឆ្នើម​អន្តរជាតិ​កូត​ឌី​វ័រ ដែល​បច្ចុប្បន្ន​លេង​ក្នុង​រដូវ​កាល​ទី​ពីរ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អាមេរិក MLS រូបនេះ​បាន​ប្រឈមមុខ​ជាមួយ​ប្រិយមិត្ត​របស់​ក្រុម New York Red Bulls ម្នាក់ បន្ទាប់ពី​ក្រុម​របស់គាត់​បន្ត​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​អន់​ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​លទ្ធផល​បរាជ័យ ១-០ ក្នុង​ទឹកដី Big Apple កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​ភ្នាក់ងារ​សន្ដិសុខ​បាន​ចូលមក​សម្រុះសម្រួល Drogba និង​ប្រិយមិត្ត​មួយរូប​នោះ មុន​ពេលដែល​តារាបាល់ទាត់​បង្ហាញខ្លួន​ឱ្យ​ក្រុម​របស់ខ្លួន​ចំនួន ១០៤​លើក ដែល​ស៊ុត​បាន​ត្រឹម​មួយ​ជើង​គត់​ក្នុង​លទ្ធផល​បរាជ័យ​មួយ​នេះ ហើយ​នៅ​ទីបំផុត​បាន​ត្រឡប់​ទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់ខ្លួន Matteo Mancosu បន្ទាប់ពី​បានបង្ហាញ​ការ​សុំទោស​ទៅដល់​ប្រិយមិត្ត​ដទៃទៀត​ដែល​នៅ​ជិត​កន្លែង​បង្កជម្លោះ​មួយ​នោះ​៕


 

adverise with khmeread

មតិយោបល់