adverise with khmeread Hi res 46c0c957f075a3686a3b2ca0deaaf196 crop north

Pep Guardiola បដិសេធនិយាយអំពីជើងឯក និងថាចំណាត់ថ្នាក់កំពូលទាំង ៤ នឹងតឹងសម្រាប់ Man City

    ​Pep Guardiola និយាយថា គាត់​មិនដែល​បាន​គិតថា​មេឃ​ខៀវ Manchester City នឹង​ជោគជ័យ​របៀប​នេះឡើយ​នៅ​ដើម​ជំហាន​ដំបូង​នៃ​រជ្ជកាល​កាន់កាប់​ថ្មី​របស់គាត់​នៅលើ​ទឹកដី Etihad ។​

​    ​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ទទួលបាន​ជ័យជម្នះ​នៅលើ​ការប្រកួត​ទាំង​ប្រាំមួយ​សប្តាហ៍​ដំបូង​ក្នុង​លី​ក​កន្លងមក និង​ការប្រកួត​ក្នុង​តំបន់​អឺរ៉ុប​ចំនួន​បី​លើក​ផ្សេងទៀត ដែល​ធ្វើឱ្យ​បច្ចុប្បន្ន​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​មាន​បួន​ពិន្ទុ​ក្នុង​ដៃ​លើស​ចំណាត់ថ្នាក់​ទី​ពីរ Tottenham​ដោយ​ឥឡូវនេះ​មេឃ​ខៀវ​បាន​ឈរ​លើក​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League​។​
​    ​
​    ​កាលពី​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ នា​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Swansea បានធ្វើឱ្យ​ក្រុម​មេឃ​ខៀវ  ឈ្នះ​ទៅធ្វើជា​ភ្ញៀវ និង​ម្ចាស់ផ្ទះ នៅលើ​ទឹកដី Liberty Stadium ក្រោយពី​ជ័យជម្នះ ២-១ នៅឯ​ការប្រកួត​ពាក់កណ្តាល​សប្តាហ៍​របស់​ពួកគេ​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក EFL Cup ។​

​    ​Guardiola បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​ផ្លូវការ​របស់ Man City ថា "​ខ្ញុំ​មិនបាន​គិត​អំពី​អ្វីដែល​អាច​នឹង​កើតឡើង​បាន​នៅ​ឡើង​ទេ​នៅឯ​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​"​។​

​    ​យើង​គ្រាន់តែ​ផ្តោតទៅលើ​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​យើង​ទទួលបាន​ទំនុកចិត្ត​ជាច្រើន​ពី​ការប្រកួត​ជម្រុះ Champions League របស់​ពួកយើង ហើយ​បន្ទាប់មកទៀត យើង​ផ្តោត​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ បច្ចុប្បន្ន​យើង​កំពុង​គិតពី Celtic ហើយ​បន្ទាប់មកទៀត​វា​នឹង​ជា Tottenham ហើយ​រឿង​ទាំងនោះ​គឺ​របៀប​ដែល​យើង​នឹង​ឆ្ពោះទៅមុខ​"​។​

​    ​ទោះជា​យ៉ាងណាក្តី អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Barcelona រូបនេះ​ជឿជាក់ថា គុណសម្បត្តិ​ក្នុងការ​ដណ្តើម​កៅអី Champions League នឹង​ពិតជា​ពិបាក ហើយ​និយាយថា សូម្បីតែ​ក្រុម​ដូចជា Everton ក៏​អាច​ជាការ​គម្រាមកំហែង​មួយ​ផងដែរ​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​និយាយ​ដោយស្មោះ​ត្រង់​ខ្ញុំ​គ្រាន់តែ​គិតពី​ការ​ជម្រុះ​សម្រាប់ Champions League (​រដូវ​កាល​ក្រោយ​) នឹង​ពិតជា​លំបាក​បំផុត​"​។​

​    ​"​បិសាច​ក្រហម លេង​ពិតជា​បានល្អ (​ក្នុងជំនួប​ជាមួយ Leicester) Liverpool ក៏​លេង​ល្អ​យ៉ាង​ពិសេស ដូចគ្នា​ទៅនឹង Tottenham និង Arsenal អ៊ីចឹង​ដែរ​។ Everton ប្រហែលជា​បាន​បរាជ័យ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ពួកគេ​ពិតជា​ខ្លាំង​សម្បើម​ណាស់​"៕

ប្រភព៖ TheSun

adverise with khmeread

មតិយោបល់