adverise with khmeread Mario balotelli 2012 media impact hulk italy vs germany 2 1 euro semifinal

Mario Balotelli យីអ៊ុនឡើងផ្ទួនៗពេលទៅលេងឱ្យ Nice! ក្រោយឡើងជើងខ្លាំងមិននឹកស្មានដល់ ឥឡូវជម្រើសជាតិកោះហៅចូលក្រុមវិញ

    ​ជុំវិញ​រដូវក្តៅ​នៅឯ​តំបន់​អឺរ៉ុប Mario Balotelli បាន​ជាប់គាំង​អាជីព​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ស្វែងរក​ទ្រនុំ​ថ្មី​ដើម្បី​ចាក​ចេញពី​ហង្ស​ក្រហម Liverpool ជាមួយ​ក្លឹប​ជាច្រើន​បានប្រកាស​ជា​សាធារណៈ​ថា​ពួកគេ​មិន​ចង់​ចុះហត្ថលេខា​ទិញ​គាត់​នោះឡើយ​។ ប៉ុន្តែ​ទីបំផុត បន្ទាប់ពី​អំឡុង​ខែ​នៃ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ អតីត​ខ្សែប្រយុទ្ធ​របស់​មេឃ​ខៀវ Manchester City បាន​ចុះហត្ថលេខា​សម្រាប់​ក្លឹប​បារាំង​ក្រុម Nice ក្នុង​កិច្ចសន្យា​មិនមាន​តម្លៃ​ខ្លួន​។​

​    ​បន្ទាប់ពី​ចុះហត្ថលេខា​លេង​ឱ្យ​ក្លឹប​ក្នុង​លី​ក​កំពូល Ligue 1 របស់​បារាំង Balotelli បាន​អះអាងថា ការចូល​រួមជាមួយ Liverpool គឺជា "​កំហុស​ដ៏​អាក្រក់​បំផុត​មួយ​នៃ​ជីវិត​របស់គាត់​"​។​

​    ​ប៉ុន្តែ​ហាក់ដូចជា​គ្មាន​អ្វីដែល​ត្រូវ​ភ័យខ្លាច​ទៀតឡើយ ដោយសារតែ​វា​ហាក់ដូចជា Balotelli អាច​ស្វែងរក​ទម្រង់​លេង​ដ៏​គ្រោះថ្នាក់​របស់គាត់​មកវិញ​ហើយ​។ អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីតាលី ដែល​ត្រូវគេ​ជម្រុះ​ចោល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​ពីរលើក​ដំបូង​របស់គាត់ ដែល​បាន​ក្លាយទៅជា​កីឡាករ​ដំបូង​គេ​បំផុត​ដែល​អាចធ្វើ​រឿង​បែប​នោះបាន​ក្នុង Ligue 1 ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​    ​ហើយ​វា​កាន់​តែមាន​ភាពស្រស់​បំព្រង​ថែម​មួយកម្រិត​ទៀត​សម្រាប់​តារាបាល់ទាត់​ដ៏​អភ័ព្វ​រូបនេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ពី​ទូរទស្សន៍ Sky Italia ក្លឹប Nice ទទួលបាន​ការជូនដំណឹង​ពី​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី Italian Federation ដែល​បាន​បញ្ជាក់ថា ពួកគេ​នឹង​កោះហៅ​តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ​ឱ្យចូល​ក្នុង​ឈុត​បាល់ទាត់​អន្តរជាតិ​វិញ សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup នា​ខែ​ក្រោយនេះ​។ ពិតជា​មិន​អន់​ទេ មែន​ទេ​?

​    ​ជូនពរ​ឱ្យ​ជោគជ័យ Mario!!!

 

adverise with khmeread

មតិយោបល់