adverise with khmeread Jung joon young

Jung Joon-young ត្រូវបានស៊ើបអង្កេតជុំវិញរឿងអាស្រូវផ្លូវភេទ

          Jung Joon- young តារា​ចម្រៀង​​ ជា​អ្នកសរសេរ​បទចម្រៀងនិង​ជា​ពិធីករ​ទូរ​ទស្សន៍កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ជុំវិញ​ការ​ចោទប្រកាន់​ទាក់ទិននិង​រឿងអាស្រូវ​ផ្លូវ​ភេទ។

          បើតាម​ការលើក​ឡើង​របស់ក្រុម​រដ្ឋអាជ្ញាកាលពីថ្ងៃសៅរ៍ថា អតីត​មិត្តស្រី​របស់ Jung ដែល​មិនប្រាប់ឈ្មោះ​បាន​ដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​តារា​ចម្រៀង​​វ័យ២​៧​ឆ្នាំ​រូបនេះ​កាលពី​ថ្ងៃទី៦​ខែសីហា​ថា បានលួច​ថត​រូប​ខណៈ​ពេល​អ្នក​ទាំងពីរកំពុង​រួម​រ័ក​កាលពី​ដើម​ឆ្នាំនេះ។ ទោះបីជា​យ៉ាងណា ពីរ​បីថ្ងៃ​ក្រោយ​ស្ត្រីដែល​គេមិន​ស្គាល់​អត្តសញ្ញាណ​រូបនេះបាន​ទម្លាក់ចោល​ការ​ចោទប្រកាន់​របស់នាងវិញ​ ។

           Jung បាន​និយាយនៅសន្និសីទកាសែត​មួយកាលពីថ្ងៃអាទិត្យ​ថា “​ខ្ញុំ​សូម​អភ័យទោស​ដែលធ្វើ​ឲ្យ​មាន​រឿងមិនសប្បាយ​ចិត្ត​ចំពោះ​សហសេវិក​របស់​ខ្ញុំ​និង​មិត្តរួមការងារ។ ទាក់ទិននឹងការ​បង្ហាញមុខ​ក្នុងកម្មវិធីផ្សព្វផ្សាយ​របស់​ខ្ញុំ ខ្ញុំ​មាន​គម្រោងគោរព​តាម​ការសម្រេច​របស់មន្ត្រីពាក់ព័ន្ធ”។

          Jung បាន​បន្ថែមថា “​ប្រសិនបើ​មាន​កា​រស៊ើបអង្កេត​បន្ថែមក្នុងករណីនេះ ខ្ញុំ​គ្រោងនឹងសហការ​ជាមួយ​ដោយ​អស់ពីចិត្ត”។ ក្នុងពេលសាកសួរ​ Jung បាន​សារ​ភាព​ថា បាន​ថតសកម្មភាព​រួមភេទ​របស់​ខ្លួន​និង​មិត្តស្រីមែន ហើយថា លោក​យល់​ច្រឡំថា មិត្តស្រីរបស់លោក​បាន​យល់​ព្រម​ឲ្យថត។ Jung បាន​និយាយថា ខ្លួនក៏​បាន​លុប​វីដេអូនោះចោល​ភ្លាមៗ​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់