adverise with khmeread 1

ម៉ូតូបុកម៉ូតូរបួសទាំងសងខាង

    ភ្នំពេញ ៖ យុវជន​២​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​នៅតាម​ផ្លូវ​បេតុង​កែង​ផ្លូវ​ចម្ការ​ល្មុត ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​
    ប៉ូលិស​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​ម៉ាក​Wave​ស៊េរី​២០១២​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ពិន តុលា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​ជាងភ្លើង ស្នាក់នៅ​ផ្ទះជួល​លេខ​៧ ផ្លូវលំ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ បើក​ពី​លិចទៅ​កើត​បុក​ជាមួយ​បុក​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1BY-4401​បើកបរ​ដោយ​ឈ្មោះ​សុខ ចំ​រ៉ុង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​លេខ​១២៩​ភូមិ​តា​ង៉ូ​វ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ របួសស្រាល​។​ចំណែក​ឈ្មោះ​ពិន តុលា​របួសធ្ងន់​ដេកពេទ្យ​កាល់ម៉ែត​។​
   ប៉ូលិស​បន្តថា មូលហេតុ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​Wave​បើក​បត់​ឆ្វេង​មិន​លើក​សិទ្ធិ​ឲ្យ​ម៉ូតូ​បើកផ្លូវ​ត្រង់​។ ម៉ូតូ​ទាំងពី​ទុក​នៅ​ខណ្ឌ ៕​

adverise with khmeread

មតិយោបល់