Unnamed

អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ថ្នាំញៀន

    កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​នៅ​រសៀល ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១៦។​

    លោក​វរសេនីយ៍ទោ ពង សាង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មាន ១. ឈ្មោះ ​អឿន សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ លេខ​៥ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​, ២.​ឈ្មោះ ឆែម ឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ៣.​ឈ្មោះ វី វ៉េ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ និង​៤.​ឈ្មោះ ឆែម ឆើត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។     

    មន្ត្រី​ដដែល បន្តថា ប្រតិបត្តិការ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់​, ២. ម៉ូតូ​ចំនួន​០២​គ្រឿង​, ៣. ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​, ៤. ដាវ​សាំ​ម្រៃ​ចំនួន​០១​ដើម​, ៥. លុយ​ខ្មែរ​ចំនួន​ ២៩.០០០​រៀល​ និង​៦. កាំបិតផ្គាក់​ចំនួន​០១ និង​ថង់​ផ្លា​ស្ទិ​ច​សំរាប់​វេច​ខ្ទប់​មួយចំនួន​។ 

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង កសាង​សំណុំរឿង បញ្ចូនទៅ​បញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕​

មតិយោបល់