adverise with khmeread Unnamed %282%29

នាំគ្នា​ពពាក់ពពូន​ប្រើ​ថ្នាំញៀន​ប៉ូលិស​វ៉ៃខ្នោះ​បាន​៤​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិ​ស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​២៥​ កញ្ញា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​អា ភូមិ​គៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូ​លិ​សបាន​ឱ្យដឹងថា ជនសង្ស័យ​ចំនួន​៤​នាក់​គឺ​ទី១- ឈ្មោះ សេង លិ​ន​ដា ​ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ​​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ចុច​កោះ​ សង្កាត់​កោះឧកញាតី​ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​, ទី២- ឈ្មោះ បូ​សុ​កល់ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​កោះ​ឧកញ៉ា​តី ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ​នៅផ្ទះ​, ទី៣- ឈ្មោះ សី ដន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ​ស្នាក់នៅ​ភូមិ​ឈើភ្លើង ​សង្កាត់​កពង់​ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង មុ​របរ​កសិករ​ និង​៤- ឈ្មោះ សុខ ងោ​ល ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឈើភ្លើង ​សង្កាត់​កពង់​ត្រឡាច ស្រុក​រមាសហែក ខេត្តស្វាយរៀង មុខរបរកសិករ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​រួមមាន​១-​ក្រាម​ព​ណ៌ស​ថ្លា ​(​សង្ស័យ​ថ្នាំញៀន​)​ ចំនួន​៣​កញ្ចប់​តូច​, ម៉ូតូ​២​គ្រឿង (ម៉ូតូ​ម៉ាក​ហុងដា​គុប​៥០ ​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​កណ្ដាល ​1D-7961​ និង​ម៉ូតូ​ហុងដា​សង់​សេ​១២៥​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FQ-3871)។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់