adverise with khmeread Unnamed %281%29

ឃាត់​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា បាន​អនុវត្តតាម​ដីកា​ឃាត់​មុខសញ្ញា​ម្នាក់​ពាក់ព័ន្ធ ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ គ្រឿងញៀន ចំណុច​ភូមិ ១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦​នេះ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថា ថាច់ ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ  ទីលំនៅ ភូមិ២ ឃុំ​ប៉ាក់​ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកោះកុង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់