Ahnchibeom

បុរស​កូរ៉េ​ម្នាក់នេះ​រត់គេច​ពី​អគ្គីភ័យ តែ​នឹកឃើញ​បណ្តាំ​ម្តាយ "​ឱ្យ​ចេះ​ជួយ​អ្នកដទៃ​" ក៏រ​ត់ទៅ​ជួយ​មនុស្ស ២០ នាក់​ទៀត ស្លាប់​ខ្លួនឯង​

    ​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នា​ក់វ័យ ២៨ ឆ្នាំ​ទទួល​បានការ​សាទរ​ចំពោះ​ការ​ក្លាយជា​វីរបុរស បន្ទាប់ពី​ប្រថុយ​ជីវិត​ដើម្បី​ជួយ​ជីវិត​មនុស្ស ២០ នាក់​។​

​    ​កាលពី​ថ្ងៃទី ២១ ខែកញ្ញា នៅ​ភូមិតូច​មួយ​ក្នុង​ទីក្រុង Mapo អគារ​មួយ​ដែលមាន​មនុស្ស​រស់នៅ ២១ នាក់​ក្នុង​បន្ទប់​តែមួយ​បាន​ឆេះ​។ ដោយ​ស្គាល់​ឈ្មោះថា Ahn Chi Beom គាត់​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ក្រោក និង​រត់​ចេញពី​អគារ​នោះ​។ ប៉ុន្ដែ​តាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព (CCTV) បង្ហាញ បុរស​វ័យក្មេង​រូបនោះ​បាន​ប្រថុយ​ជីវិត​របស់គាត់ ចូលទៅក្នុង​អគារ​នោះ​ម្ដងទៀត​ក្នុង​គោលបំណង​ចុច​កណ្ដឹង​រោទិ៍​ឱ្យ​មនុស្ស ២០ នាក់​នោះ​ក្រោក​ឡើង ដើ​ម្ប​ជម្លៀស​ពួកគេ​ចេញពីផ្ទះ​ភ្លើង​ឆេះ​នោះ​។​

​    ​ជា​អកុសល ខណៈដែល​អ្នក​ជួល​ផ្ទះ ២០ នាក់​ត្រូវបាន​ជម្លៀស លោក Ahn Chi Beom ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​ដោយសារ​ស្រូប​ផ្សែង​ច្រើនពេក​។ គាត់​ភ្លាមៗ​ត្រូវបាន​យកទៅ​មន្ទី​ពេទ្យ​។ បើទោះជា​វេជ្ជបណ្ឌិត​ព្យាយាម​អស់ពី​លទ្ធភាព គាត់​បាន​លាចាក​លោក​បាត់ទៅហើយ​កាលពី​ព្រឹក​ថ្ងៃទី ២២ កញ្ញា​។​

​    ​យោងតាម​របាយការណ៍ លោក Ahn Chi Beom មាន​ក្ដី​សុបិន​ចង់​ក្លាយជា​តារាចម្រៀង The Voice ម្នាក់​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​របស់​ម្ដាយ​គាត់​បានឱ្យដឹងថា "​ខ្ញុំ​បាន​ប្រដៅ​កូន​របស់ខ្ញុំ​មិនឱ្យ​គិតពី​ខ្លួនឯង​មុន​អ្នកដទៃ​ទេ ប៉ុន្ដែ​មុនពេល​ខ្ញុំ​ឱ្យ​គាត់​ចាក​ចេញទៅ ខ្ញុំ​ចង់​ប្រាប់ថា "​កូន​ធ្វើការ​បានល្អ​ណាស់​" ម្តាយ​ពិតជា​មាន​មោទនភាព​ចំពោះ​កូនប្រុស កូន​ជាម​នុស្ស​ល្អ​ជាង​ឪពុក និង​ម្ដាយ និង​សូម​សរសើរ​កូន​ដោយស្មោះ​"៕

 

ប្រភព៖ Koreaboo

មតិយោបល់