adverise with khmeread 1 %283%29

ផឹកស៊ី​ទាស់​ពាក្យសម្ដី​គ្នា កាប់​របួស​សុសសាច់​ម្នាក់

    ត្បូងឃ្មុំ ​៖ មាន​ករណី​កាប់​ប្រហារ​គ្នា​មួយ​កើតឡើងកាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់ ថ្ងៃទី​២៥ កញ្ញា ២០១៦ នៅ​ចំណុច​មុខ​វត្ត​ដារ ស្ថិតនៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ 

    ប៉ូលិសបានឱ្យ​ដឹងថា មាន​ករណី​កាប់​ប្រហារ​គ្នា​មួយ​យ៉ាង​សាហាវ​បំផុត ដែល​ផ្តើមចេញពី​ការផឹកស៊ី​ទាស់​ពាក្យសម្ដី​គ្នា ហើយ​ត្រូវ​គូរ​ភាគី​ទំនាស់​កាប់​ប្រហារ​យ៉ាង​ចាស់ដៃ​ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​រងរបួស​សុសសាច់​មើលទៅ​គួរ​ឱ្យ​រន្ធត់​។

    ប៉ូលិសបន្តថា យុវជន​រងគ្រោះ ឈ្មោះ ​អ៊ុក អាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទ្រៀក ឃុំ​ដារ ស្រុក​មេមត់។

    ​ទោះជា​យ៉ាងណា​គឺ​សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​ឈានទៅដល់​ឃាត់ខ្លួន​ជនបង្ក​អំពើហិង្សា​នេះ​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់